ចិន ៖ អាជ្ញាធរសុខាភិបាលចិនបាននិយាយនៅព្រឹកថ្ងៃពុធថា ប្រទេសចិនដីគោកបានចុះបញ្ជីករណីឆ្លងកូវីដ១៩ថ្មីចំនួន២៥ករណីបន្ថែមទៀត កាលពីថ្ងៃអង្គារដោយក្នុងនោះមាន១៦ករណីជាប្រភេទករណីនាំចូលនិង៩ ករណីទៀតឆ្លងក្នុងស្រុក។ នេះបើយោងតាមប្រភពពីសារព័ត៌មានចិន CGTN។
ករណីឆ្លងក្នុងស្រុកទាំង៩ករណីខាងលើគឺត្រូវបានគេរាយការណ៍នៅក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គួរភាគពាយ័ព្យប្រទេសចិន។ គ្មានការស្លាប់ទាក់ទងនឹងជំងឺនេះត្រូវបានគេរាយការណ៍ទេកាលពីថ្ងៃអង្គារនោះទេ ខណៈអ្នកជំងឺ ៥៨ នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ចំនួនករណីឆ្លងសរុបដែលត្រូវបានបញ្ជាក់នៅលើចិនដីគោកមានចំនួន ៨៤.៧៣៧ នាក់និងចំនួនអ្នកស្លាប់មាន ៤.៦៣៤ នាក់ដោយមានអ្នកជម្ងឺមិនបញ្ចេញរោគសញ្ញាចំនួន២៨៨ នាក់ដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យ៕
































