ប្រធានស្ដីទីព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម

(កំពង់ចាម)៖ លោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការទូទាំងស្រុកកំពង់សៀម និងក្រុងកំពង់ចាម។

ក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុច បូររិទ្ធ បានលើកឡើងថា ពាណិជ្ជកាលសមាជិក សមាជិកានៃព្រឹទ្ធសភា តែងតែយកចិត្តទុកដាក់ក្នុងការស្វែងរកថវិកា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ ប្រទេសកម្ពុជារបស់យើង។ ជាពិសេសគឺយកចិត្តទុកដាក់លើកកម្ពស់ សុខមាលភាពក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ។

ប្រធានស្ដីទីព្រឹទ្ធសភា បើមិនដឹងផងដែរថាខាងព្រឹទ្ធសភាជួយឧបត្ថម្ភកុំព្យូទ័រយួរដៃ ដល់រដ្ឋបាលខេត្ត ស្រុក និងឃុំ សង្កាត់ ដើម្បីសម្រួលដល់ការងារក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានោះក៏មានការបង្ហាត់បង្ហាញឲ្យមន្ត្រីយើងចេះប្រើប្រាស់តាមរយៈតាមអនឡាញផងដែរ ពីគ្រូជំនាញនៅភ្នំពេញ៕