
(ខេត្តកោះកុង)៖ ដើម្បីលើកកម្ពស់វិស័យពុទ្ធិកសិក្សា និងបន្តអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្ត អង្គភាពសាសនា និងពុទ្ធបរិស័ទចំណុះជើងវត្តអង្គសិលាមុនីថ្មស ហៅ(វត្តថ្មស) បានមូលមតិគ្នាជាឯកច្ឆ័ន្ធ រៀបចំពិធីបុណ្យធំមួយ គឺ ពិធីបញ្ចុះបឋមសិលា រួមជាមួយនឹង បុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យសម្រាប់ការកសាងសាលាពុទ្ធិកៈ បឋមសិក្សា (សាលាបាលី)។
កម្មវិធីនេះត្រូវបានបារម្ភធ្វើឡើងនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦ នៅវត្តអង្គសិលាមុនី ថ្មស (វត្តថ្មស)។
ព្រះរតនៈបេមរង្សី-រាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពិសទ្ធមុនី (ខឹម ខុន )
ព្រះអនុគណស្រុកបូទុមសាគរ និង ជាព្រះចៅអធិការវត្តអង្គសាលាមុនីថ្មស(វត្តថ្មស) ព្រះអង្គមិនមានថេរៈដីកាថា ៖
ពិធីបុណ្យនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ ខ្ញុំព្រះករុណាអាត្មាភាព អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ ដោយមានគោលបំណងកសាងអគារសិក្សាមួយខ្នង ដែលធ្វើអំពីប៉េតុងអាមេ មានបណ្តោយ ៣១ម៉ែត្រ ទទឹង ០៩ម៉ែត្រ លយមុខ ០៤ម៉ែត្រ និងកម្ពស់ ៧.៤ម៉ែត្រ ដើម្បីបម្រើដល់ការសិក្សារបស់ព្រះសង្ឃ និងសិស្សានុសិស្ស ក្នុងវិស័យពុទ្ធិកសិក្សា។
សាលាពុទ្ធិកៈនេះ គឺជាគ្រឹះដ៏សំខាន់សម្រាប់បណ្តុះបណ្តាលធនធានមនុស្សផ្នែកធម៌ និងវិជ្ជា ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដោយផ្អែកលើគុណធម៌ និងចំណេះដឹងជាគោល។

ជាមួយគ្នានេះ បុណ្យផ្កាប្រាក់រស្មីសាមគ្គី ត្រូវបានរៀបចំឡើងដើម្បីប្រមូលបច្ច័យពីសប្បុរសជនជិតឆ្ងាយ សម្រាប់គាំទ្រដល់ការកសាងសាលាពុទ្ធិកៈ និងសមិទ្ធផលនានាផ្សេងទៀតក្នុងវត្ត ដែលបច្ចុប្បន្នកំពុងប្រឈមនឹងការខ្វះខាតធនធានហិរញ្ញវត្ថុ។
វត្តអង្គសិលាមុនីថ្មស (វត្តថ្មស) ស្ថិតនៅក្នុង ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ជាគ្រឹះស្ថានសាសនាដែលមានតួនាទីសំខាន់ ក្នុងការអប់រំចិត្តវិញ្ញាណ បណ្តុះគុណធម៌ និងរួមចំណែកអភិវឌ្ឍសង្គមជាតិ តាមបែបពុទ្ធចក្រ។
ព្រះអង្គបានមានថេរៈដីកា បន្តថា៖ ក្នុងឱកាសដ៏មហោស្រពនេះ ខ្ញុំព្រះករុណាអាត្មាភាព និងគណៈកម្មការ សូមយាងនិមន្ត និងគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ មេត្តាចូលរួមក្នុងពិធីបុណ្យនេះឱ្យបានអធិកអធម ដើម្បីចូលរួមចំណែកក្នុងការកសាងសមិទ្ធផលសាសនា និងទទួលបាននូវបុណ្យកុសលផល្លានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារបស់ខ្លួន។
ពិធីបុណ្យនេះ មិនត្រឹមតែជាសកម្មភាពសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាបង្ហាញពីសាមគ្គីភាពរវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការរួមគ្នាអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។

ថ្លែងនៅក្នុងពិធីសំណេះសំណាល ក្នុងកម្មវិធីបុណ្យបញ្ចុះបឋមសិលា និងបុណ្យផ្កាប្រាក់រស្មីសាមគ្គី
លោក ក្រូច បូរី សីហា អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានមានប្រសាសន៍ថា៖
«ពិធីបុណ្យបញ្ចុះបឋមសិលា និងបុណ្យផ្កាប្រាក់រស្មីសាមគ្គី នាពេលនេះ គឺជាសកម្មភាពដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ការរួមចំណែកអភិវឌ្ឍវិស័យសាសនា និងសង្គមក្នុងមូលដ្ឋាន។
លោកអភិបាលស្រុករូបនេះបានមានប្រសាសន៍បន្ថែមថា៖ ការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងសប្បុរសជនទាំងអស់ បានបង្ហាញពីស្មារតីសាមគ្គីភាព និងការគាំទ្រយ៉ាងខ្លាំងចំពោះការកសាងវឌ្ឍនភាពជាតិ។
អាជ្ញាធរស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកទាំងកម្លាំង កាយវិការ និងធនធាន ដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ។
លោក ក្រួច បូរី សីហា សូមអំពាវនាវឲ្យ បន្តរក្សាស្មារតីសាមគ្គី និងការសហការល្អ ដើម្បីអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន បន្តទៅមុខយ៉ាងចីរភាព»៕











































