
៚ខេត្តកោះកុង
ស្ដ្រី ឈ្មោះ កៅ នេម ប្រើ ដំបងឈើ វាយ ប្ដី បណ្ដាល ឱ្យបាត់ដំបង់ ជីវិត ដោយសារ មានអំពើរ ហិង្សា ក្នុងគ្រួសារ កាល
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៥០នាទី ស្ថិតក្នុងភូមិ ថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីឃាតកម្មដោយអចេតនាកេីតឡេីង
(អំពេីហឹង្សារក្នុងក្រុមគ្រួសារ)ដោយដេីមហេតុព្រោះប្តីឈ្មោះខឹម ណេង ស្រវឹងស្រារួចក៏បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះកៅ នឹម និងបានយកដំបងឈេីមកវាយប្រពន្ធចំនួន១ដំបងបណ្តាលឲ្យបែកក្បាលហេីយក៏មានការប្រតាយប្រតបគ្នារួចប្រពន្ធក៏ដណ្តេីមដំបងឈេីនោះពីប្តីវិញហេីយក៏បានវាយចំក្បាលប្តីចំនួន២ដំបងរួចប្តីក៏ដួលទៅលេីដីហេីយសន្លប់បាត់ទៅ ប្រពន្ធឈ្មោះកៅ នឹម ក៏បានហៅអ្នកនៅក្បែរនោះឲ្យជួយជូនទៅពេទ្យពេលទៅដល់មណ្ឌលសុខភាពក៏បានលាងរបួសចំណែកឯប្តីដោយមានអាការៈធ្ងន់ធ្ងរគ្រូពេទ្យក៏បានបញ្ជូនទៅភ្នំពេញបន្ត តែមិនទាន់ដល់ភ្នំពេញក៏បានស្លាប់បាត់ ជីវិត ពាក់កណ្តាលផ្លូវ សពត្រវបាន ក្រុមគ្រួសារ យកមកធ្វើ បុណ្យតាមប្រព្រៃណី។

ចំណែក ស្រ្តី ជាប្រពន្ធ ដៃលបាន វាយប្ដីឲ្យ បាតបង់ ជីវិត នោះត្រូវបាន លោក អធិការដ្ឋាននគរបាល ស្រុក បុទុមសាគរ
កសាងសំណុំរឿងបញ្ជូនខ្លួន ទៅស្នងការ ដ្ឋាននគរបាលខេត្តកោះកុង ដើម្បី ចាត់វិធានការ បន្តតាមផ្លូវ។
សូម បងប្អូន ប្រជាជន ទាំងអស់ ដែល មានអំពើរ ហិង្សា ក្នុងគ្រួសារ ដោយសារ មូលហេតុ ផ្សេងៗ នោះសូម កុំឱ្យ បន្ត កាឈ្លះ ប្រកែកគ្នាឲ្យសោះ កាលណា មាន អំពើរ ហិង្សា ក្នុងគ្រួសារ នោះ អាចនិងមាន ទោសទណ្ឌ ធ្ងន់ធ្ងរបំផុត អត់ចំណេញនោះទេ ដូច ករណីយនេះ។

































