
ខេត្តកោះកុង ៖ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅជំរុញការចុះបញ្ជីដីធ្លីបង្កើនសន្តិសុខផ្លូវច្បាប់ជូនប្រជាពលរដ្ឋ រដ្ឋបាលឃុំថ្មស សហការជាមួយមន្ត្រីជំនាញសូរិយោដី បាននិងកំពុងអនុវត្តយុទ្ធនាការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធយ៉ាងសកម្មនៅក្នុងភូមិចំនួន ៥ ក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ការឆ្លើយតបយ៉ាងទាន់ចិត្តចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ យុទ្ធនាការដ៏ធំធេងនេះ បានគ្របដណ្តប់លើភូមិចំនួន ៥ រួមមាន៖ ភូមិថ្មស, ភូមិស្រែថ្មី, ភូមិស្រែត្រាវ, ភូមិចំការលើ និង ភូមិចម្លងគោ។ តាមរបាយការណ៍បឋម មានប្រជាពលរដ្ឋក្នុងមូលដ្ឋានជិត ៣,០០០ គ្រួសារ និងប្រជាពលរដ្ឋដែលមកពីតំបន់ឆ្ងាយៗសរុបជិត ៥,០០០ គ្រួសារ កំពុងទទួលបានអត្ថប្រយោជន៍ពីសេវាសាធារណៈដ៏សំខាន់មួយនេះ។

ស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់
មន្ត្រីជំនាញសូរិយោដី និង អាជ្ញាធរមូលដ្ឋាន បានបង្ហាញនូវស្មារតីលះបង់ខ្ពស់ ដោយបំពេញភារកិច្ចយ៉ាងមមាញឹក “ទាំងអត់បាយក្រហាយទឹក ដើម្បីធានាថា រាល់ក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋត្រូវបានវាស់វែង និងចុះបញ្ជីឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងច្បាប់ជាធរមាន។
ក្រុមការងារយើងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំថ្មសទាំងមូល។ យើងយល់ច្បាស់ពីតម្លៃនៃប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាបង្អែកសេដ្ឋកិច្ច និងជាសន្តិសុខផ្លូវចិត្តដ៏សំខាន់បំផុតសម្រាប់គ្រួសារនីមួយៗ។ ប្រសាសន៍របស់មន្ត្រីជំនាញចុះអនុវត្តផ្ទាល់ ចំណុចសំខាន់ៗនៃយុទ្ធនាការចុះបញ្ជីដីធ្លី តម្លាភាព និងប្រសិទ្ធភាព ការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ជួយកាត់បន្ថយជម្លោះដីធ្លី និងផ្តល់ភាពច្បាស់លាស់លើព្រំប្រទល់ក្បាលដី។

ការគាំទ្រគោលនយោបាយជាតិ សកម្មភាពនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់។
ការផ្តល់សេវាជិតកៀកប្រជាពលរដ្ឋ ការចុះទៅដល់មូលដ្ឋានផ្ទាល់ ជួយសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល មិនឱ្យចំណាយពេល និងថវិកាច្រើនក្នុងការធ្វើដំណើរ។

អំពីគោលនយោបាយចុះបញ្ជីដីធ្លីការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ គឺជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីរៀបចំដែនដី នគរូបនីយកម្ម និងការគ្រប់គ្រងធនធានដីធ្លីឱ្យមានចីរភាព។ កិច្ចខិតខំប្រឹងប្រែងនៅឃុំថ្មស ខេត្តកោះកុងនេះ គឺជាគំរូនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ត្រីបច្ចេកទេស និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ដ៏ពិតប្រាកដរបស់ម្ចាស់ស្រុក៕ ដោយ កៅ វង







































