
កែប)គ្រួសារមួយដែលលិចទូកក្នុងសមុទ្របាត់ខ្លួនម្ដាយនិងកូនប្រុស2នាក់កាលពីវេលាម៉ោង12/50នាទីរសៀលថ្ងៃទី17/5/ឆ្នាំ2026នៅសមុទ្រក្នុងសង្កាត់អូក្រសារក្រុងកែបនោះត្រូវបានអាជ្ញាធរក្រុងរកសពឃើញទាំង3នាក់គឺម្ដាយនិងកូនប្រុសកាលពីព្រឹកថ្ងៃទី18ខែឧសុភាឆ្នាំ2026។ក្នុងការជួយរកសពដែលបានលិចទូករកងាវក្នុងសមុទ្រកាលពីម្សិលមិញនោះមានលោកហ៊ូមិនាអភិបាលរងខេត្តសហការជាមួយមន្ត្រីកំលាំងអធិការនគរបាលក្រុងកែបនៅតែសពមិនឃើញលុះព្រឹកថ្ងៃទី18ខែឧសភានេះទើបសពទាំងបីត្រូវបានរកឃើញអណ្ដែត

ទៅទើនៅកន្លែងផ្សេងៗគ្នានាទឹកនាជអស់។លោកវរសេនីឯកនូសាម៉េតអធិការនគរបាលក្រុងកែបបានប្រាប់អោយដឹងថាការលិចទូករបស់គ្រួសារមួយដែលមានសមាជិក4នាក់ជិះទូកយ៉រកងាវនោះគឺមានខ្យល់និងរលកសមុទ្រធ្វើអោយទូកនោះក្រឡាប់តែបុរសជាប្ដីឈ្មោះរស់សាមអាយុ40ឆ្នាំបានហែលទឹករួចផុតពីការគ្រោះថ្នាក់និងប្រពន្ធឈ្មោះណាំធារីអាយុ38ឆ្នាំនិងកូនប្រុស2នាក់ម្នាក់ឈ្មោះសុខបូរ៉ាអាយុ10ឆ្នាំនិងម្នាក់ឈ្មោះសុខបូរិនអាយុ8ឆ្នាំបានបាត់ខ្លួនតែនៅព្រឹកថ្ងៃ18ឧសភាបានរកឃើញហើយសពត្រូវបានអាជ្ញារៀបចំធ្ងើបុណ្យអៅភូមិអូក្រសារសង្កាត់អូក្រសារក្រុងកែបខេត្តកែប។



































