តម្លៃប្រេងអន្តរជាតិ ស្ថិតនៅកម្រិតជាង ៧០ដុល្លារក្នុងមួយបារ៉ែល ចំពោះមុខកិច្ចចរចាររវាងអាមេរិក និងអ៉ីរ៉ង់ ក្នុងប្រទេសកាតា

(Reuters)៖ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ ដោយក្រុមអ្នកវិនិយោគ កំពុងអ៊ុតលទ្ធផលនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដែលគ្រោងធ្វើនៅក្នុងទីក្រុងដូហា ប្រទេសកាតា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent សម្រាប់លក់ខែសីហា ដែលបញ្ចប់ត្រឹមថ្ងៃអង្គារនេះ មានតម្លៃ ៧២,៤០ដុល្លារក្នុងមួយបារ៉ែល រីឯតម្លៃក្នុងកុងត្រាខែកញ្ញា បាន​ធ្លាក់​ចុះ ៤០សេន មកនៅ​តម្លៃ ៧៣,៥១ដុល្លារ​ក្នុង​មួយ​បារ៉ែល។ ដោយឡែក តម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ ៤៧សេន មកនៅត្រឹម ៧០,៣២ដុល្លារក្នុងមួយបារ៉ែល។

អ្នកវិភាគនិយាយថា វិនិយោគិនកំពុងកំណត់តម្លៃ ដោយក្តីសង្ឃឹមលើលទ្ធផលវិជ្ជមានពីកិច្ចចរចានៅដូហា ទោះជាការធ្វើឱ្យលំហូរដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ត្រឡប់មកប្រក្រតីវិញ នៅមិនទាន់មើលឃើញក៏ដោយ៕