
(ខេត្តកំពង់ធំ)៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសណ្ដាន់ បានរៀបចំទិវាពិភពលោកសង្រ្គោះបឋម ឆ្នាំ២០២៦ ក្រោមប្រធានបទ ” វិនិយោគលើសន្តិភាព និងសង្គ្រោះបឋមសម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា។ ” ក្រោមអធិបតីភាពលោក កែវ ផល នាយកសាខា លោកស្រី ឡាក់ សៅចាន់ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ នៅក្នុងបរិវេណសាលាស្រុកសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសណ្ដាន ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបប្រមាណ១១៤នាក់ ស្រីចំនួន៩២ នាក់។
ក្នុងឱកាសនេះផងដែរលោកនាយកសាខា បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ
យុវជនកាកបាទក្រហមកាក អ្នកស្ម័គ្រចិត្ត ការលើកម្ពស់សុខភាពសហគមន៍ ចាត់ទុកវិជ្ជាសង្គ្រោះបឋម ជាការងារស្នូល និងត្រូវអនុវត្តជាប្រចាំ។ ការប្រារព្វទិវាពិភពលោកសង្រ្គោះបឋមនេះ មានការអញ្ជើញចូលរួមសរុបប្រមាណចំនួន១៣៧នាក់ ស្រីចំនួន៩៦នាក់។

លោកនាយកសាខា បានថ្លែងថា វិជ្ជាសង្គ្រោះបឋមមានប្រវត្តិដ៏យូរលង់មកហើយ ស្របពេលការចាប់ផ្តើមឱ្យមានកាកបាទក្រហមទូទាំងពិភពលោក គឺក្នុងខែមិថុនា ឆ្នាំ១៨៥៩ ដោយ លោក ហង់រី ឌុយណង់ ដែលលោកជាពាណិជ្ជករវ័យក្មេង ជនជាតិស្វីស ដែលបានបង្កើតគំនិតនេះឡើង ដើម្បីជួយសង្គ្រោះជីវិតមនុស្សក្នុងការងារមនុស្សធម៌។ ក្នុងកម្មវិធីនាថ្ងៃនេះ គឺជាទិវាមួយដែលមានសារៈសំខាន់ ក្នុងវិស័យការលើកម្ពស់សុខភាព និងសុខភាព សហគមន៍ របស់កាកបាទក្រហមកម្ពុជា ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ទុកវិជ្ជាសង្គ្រោះបឋមជាការងារស្នូល និងត្រូវអនុវត្តជាប្រចាំ។

ជាចុងក្រោយលោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមពីប្រធានបទ”វិនិយោគលើសន្តិភាព និងសង្គ្រោះបឋម គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា គ្រប់ពេលវេលា” គឺសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ ពីវេជ្ជសាស្ត្រភ្លាមៗនៅក្នុងបរិបទរងរបួសនៅពេលសន្តិភាព ការចំណាក់ស្រុក និងពីវិធីសាស្ត្រ ដែលមានប្រសិទ្ធ និងការអនុម័តគោលនយោបាយជួយសង្គ្រោះបឋម ដើម្បីធានាសុវត្ថិភាព និងក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះករណីរងរបួស កាត់បន្ថយភាពធ្ងន់ធ្ងរ និងផលវិបាកនៃឧប្បត្តិវហេតុផ្សែងៗ។ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

































