សម្តេចតេជោ ហ៊ុន សែន ៖ ហេតុអ្វី ដួង ឆាយ សាហាវឃោឃៅដល់កម្រិតនេះ ?

ភ្នំពេញ ៖ ក្រោយអតីតភរិយាឧកញ៉ា ដួង ឆាយ គឺអ្នកស្រី ដេត ម៉ាលីណា បង្ហាញវិដេអូពីសកម្មភាពអតីតប្តីខ្លួនវាយធ្វើបាបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ចេញជាមតិតាមរយៈ«ខមិន» ក្នុងទំព័រហ្វេសប៊ុកលោកស្រី ដេត ម៉ាលីណា ថា “ ហេតុអី ដួង ឆាយ ឃោឃៅដល់កម្រិតនេះ ? ”។

តាមរយៈការឡាយរបស់អតីតប្រពន្ធជាង១ម៉ោង នារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១អតីតប្រពន្ធបានបង្ហាញវិដេអូដែល ដួង ឆាយ វាយធ្វើបាបកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃបន្តបន្ទាប់ទៀត។ក្នុងនោះបានបង្ហាញពីការវាយប្រពន្ធយ៉ាងដំណំទោះបីជាមានការហាមឃាត់ពីឪពុក-ម្តាយនិងអ្នកនៅជាមួយក៏ដោយ ក៏ ដួង ឆាយ នៅតែរឹងទទឹងមិនស្តាប់ឡើយ។

បន្ទាប់ពីអតីតភរិយាបង្ហោះវីដេអូជាសាធារណៈ បង្ហាញពីសកម្មភាពលោក ឌួង ឆាយ វាយធ្វើបាបរួចហើយ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះ លោក ឌួង ឆាយ បានឡាយវីដេអូ ឆ្លើយតបឲ្យដឹងថា លោកវាយប្រពន្ធ ព្រោះតែប្រពន្ធលោក បង្ខំឲ្យលោកទៅគ្រៀវកាត់ចុង ព្រោះខ្លាចលោកមានស្រី និងកូន ។ ទន្ទឹមគ្នានេះ លោក ក៏បានឲ្យដឹងថា ប្រពន្ធរបស់លោក គឺមានជនទីបីរួចទៅហើយ មុនពេលដែល លោកលែងលះគ្នាម្ល៉េះ ។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០នេះ រឿងរ៉ាវរបស់ប្តីប្រពន្ធដួងឆាយបានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងដោយអតីតប្រពន្ធបានប្រកាសលែងលះជាមួយ ដួង ឆាយ។ ក្រោយប្រកាសលះលែងហើយ បើតាមការបង្ហាញរបស់ ដួង ឆាយ គឺកូនទាំង ៣ ស្ថិតនៅក្រោមគ្រប់គ្រងរបស់ ដួង ឆាយ៕