ប្រមុខក្រសួងការពារជាតិ អំពាវនាវឱ្យក្រសួងស្ថាប័ន ផ្តល់សមិទ្ធផលខ្លួន ក្រោមនយោបាយ ឈ្នះឈ្នះ ដើម្បីទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ

នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅវិមានឈ្នះឈ្នះជាទីដែល ទទួលបាននូវកែវដំណក់ ប្រេងជាលើកដំបូងរបស់កម្ពុជា ដែលជាសមិទ្ធផល របស់ ក្រសួងរ៉ែ និងថាមពលត្រូវបាននាំយកមក តម្កល់ទុក, ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំនូវសមិទ្ធផលកើតចេញម្លប់ សុខសន្តិភាព ដែលរកបានមកដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ ពារជាតិ បានអំពាវនាវឱ្យក្រ សួងស្ថាប័ន ដទៃទៀត ផ្តល់សមិទ្ធផលខ្លួន ក្រោមនយោបាយឈ្នះឈ្នះដើម្បីទុកជូនមនុស្សជំនាន់ ក្រោយសិក្សារៀនសូត្រ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានសង្ឃឹម និងរំពឹងទុកយ៉ាងមុតមាំថា ក្រសួងស្ថាប័ននានា នឹងបន្តចូលរួមឱ្យកាន់តែសកម្មផុលផុសថែមទៀត នៅក្នុងការផ្ដល់វត្ថុតឹកតាង និងឯកសារប្រវត្តិសាស្ត្រ ដែលជាសមិទ្ធផលតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដើម្បីទុកជូនមនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ»។

សម្តេចក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តចូលរួមគាំទ្រអភិវឌ្ឍសារមន្ទីរមគ្គទេសក៍តេ ជោសែននេះ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្ដល់វត្ថុ តឹកតាង និងឯកសារពាក់ព័ន្ធ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានជាប្រវត្តិសាស្ត្រ តាមរយៈន យោបាយឈ្នះ ឈ្នះ ដើម្បីក្រុមការងារតម្កល់ទុកក្នុងសារមន្ទីរវិមានឈ្នះ ឈ្នះ សម្រាប់ទុកជូន មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ ដូចដែលក្រសួងរ៉ែ និងថាមពលបានប្រគល់ជូននាថ្ងៃនេះ ជាសក្ខីភាពស្រាប់។

សម្តេចពិជ័យសេនា បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងរ៉ែ និងថាមពល ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម ដែលបានខិតខំយកចិត្តទុកដាក់ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា តាមរចនា បថខ្មែរ ទំនើបមានភាពស្រស់បំព្រង រស់រវើក និងបានបង្ហាញពី អត្ថន័យតាមក្បាច់ចម្លាក់នីមួយៗ និងឯកសារមួយចំនួនទៀត ប្រគល់ជូនគណៈកម្មការសាងសង់ វិមានឈ្នះឈ្នះនាពេលនេះ ដើម្បី យកមកទុកដាក់ជាវត្ថុតឹកតាង ប្រវត្តិសាស្ត្រ នៅវិមានឈ្នះ ឈ្នះ ក្នុងសារមន្ទីរមគ្គុទេសក៏តេជោសែន តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

សម្តេចបានចាត់ទុកថា សមិទ្ធផលសម្រេចបានទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពី សមត្ថភាព និងប្រសិទ្ធភាពនៃការ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ល្លៀសវៃ និងប្រកបដោយគតិបណ្ឌិត ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំនិងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន «ប្រកបដោយភាពម្ចាស់ក្នុងការថែរក្សាសមិទ្ធផលនៃសង្គមជាតិ តាមទ» សស្លោក «អរគុណសន្តិភាព» «ស្រលាញ់ សន្តិភាព» «មាន សន្តិភាពទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់»៕