អាជ្ញាធរមីយ៉ាន់ម៉ាបានប្រកាសវិធានការស្នាក់នៅក្នុងផ្ទះនៅផ្នែកខ្លះនៃទីក្រុងពាណិជ្ជកម្មយ៉ាងហ្គោនកាលពីថ្ងៃពុធទី៧ កក្កដាខណៈប្រទេសនេះរាយការណ៍អំពីចំនួនអ្នកផ្ទុកមេរោគកូរ៉ូណាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនខែមកនេះ។
ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ ការហាមប្រាមមនុស្សលើសពីម្នាក់ ដែលអាចចាកចេញពីផ្ទះដោយហេតុផលមិនទាក់ទងនឹងវេជ្ជសាស្ត្រ នឹងត្រូវអនុវត្តទៅលើសង្កាត់ចំនួន ១០ នៃក្រុងយ៉ាងហ្គោនដែលសរុបមានប្រជាជនរស់នៅប្រហែល ១,៥ លាននាក់។គ្មានពេលវេលាកំណត់សម្រាប់ការរឹតត្បិតលើសង្កាត់ទាំង១០នោះទេក្នុងនោះរួមមានទាំងសង្កាត់ហ្លាំងថាយ៉ាជាកន្លែងនៃការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំដែលរងការបង្ក្រាបយ៉ាងឃោរឃៅដោយយោធា បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ។
ទីក្រុងយ៉ាំងហ្គោជាលំនៅរបស់ប្រជាជនប្រមាណ ៧ លាននាក់។យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនិងកីឡានៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ អ្នកដែលធ្វើដំណើរទៅធ្វើការងាររដ្ឋត្រូវបានលើកលែង។អាជ្ញាធរបានរាយការណ៍ថាមានករណីឆ្លងថ្មីជិត ៤.០០០ កាលពីថ្ងៃពុធធៀបជាមួយនឹងករណីតិចជាង ៥០ ក្នុងមួយថ្ងៃនៅដើមខែឧសភា៕































