មនុស្ស ៤នាក់ បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះចូលសមុទ្រ នៅអូស្ត្រាលី

 (ស៊ីដនី)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានអោយដឹងថា មនុស្ស ៤នាក់ បានស្លាប់ បន្ទាប់ពីយន្ដហោះខ្នាតតូចរបស់ពួកគេ ធ្លាក់ចូលក្នុង សមុទ្រស្ថិតនៅក្បែរទីក្រុង ប្រ៊ីស្បែន (Brisbane) ដែលជារដ្ឋធានីនៃ រដ្ឋ Queensland ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ។ បើតាមប៉ូលិសរដ្ឋ Queensland, ជនរងគ្រោះទាំង៤នាក់ខាងលើមានបុរស ២នាក់ និងកុមារ ២នាក់។ យន្ដហោះខ្នាតតូចមានកៅអីអង្គុយ ៤នេះ បានហោះ ចេញពីអាកាស យានដ្ឋាន រ៉េដក្លៀហ្វ (Redcliffe) នៃទីក្រុង Brisbane នៅម៉ោងប្រមាណ ៩៖០០នាទីព្រឹកថ្ងៃ អាទិត្យនេះ។

មកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់ពីហេតុផលដែលបណ្ដាលឱ្យយន្ដហោះខ្នាតតូចនេះធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕