ទីក្រុងម៉ាកាវ ដាក់បម្រាមលើជើងហោះហើរអន្តរជាតិរយៈពេល ២សប្ដាហ៍ ក្រោយរកឃើញករណីនាំ ចូលកូវីដ-១៩


(ហុងកុង)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ បញ្ជាក់ថា ទីក្រុងម៉ាកាវ បានប្រកាសហាមឃាត់អ្នកដំណើរបរទេសទាំងអស់ ចូលមកក្នុងទឹកដីរបស់ខ្លួន រយៈពេល២សប្ដាហ៍ បន្ទាប់ពីរកឃើញ COVID-19 ចំនួន ៣ករណី នៅលើអ្នកដំណើរមកពីបរទេស។

ការសម្រេចចិត្តដាក់ចេញបម្រាមខាងលើ ធ្វើឡើងក្នុងថ្ងៃតែមួយដែលទីក្រុងហុងកុងកាលពីថ្ងៃពុធ សប្ដាហ៍នេះ ក៏បានដាក់ចេញបម្រាមធ្វើដំណើរលើអ្នកដំណើរមកពី ប្រទេសចំនួន ៨ ផងដែរដោយ សារតែបារម្ភពីការឆ្លងរាលដាល COVID-19។ បើតាមការិយាល័យសុខាភិបាលនៃទីក្រុងម៉ាកាវ បម្រាមធ្វើដំណើរនេះនឹងត្រូវអនុវត្តលើ អ្នកដំណើរទាំងអស់ជាជនបរទេស ឬមិនមែនមកពីចិនដី គោក រយៈពេល ២សប្ដាហ៍ រាប់ចាប់ពីពាក់កណ្ដាលយប់ថ្ងៃអាទិត្យចុងសប្ដាហ៍ខាងមុខនេះតទៅ។ ចំណែកឯ ពលរដ្ឋម៉ាកាវ ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍ ដែលធ្វើដំណើរមកពីប្រទេសផ្សេង ពោលគឺមិន មែនមកពីប្រទេសចិន នឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័កយ៉ាងហោច២១ថ្ងៃ៕