ក្រសួងសុខាភិបាល បានអោយដឹងថា ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៣នាក់ (ឆ្លងសហគមន៍ ទាំងអស់), ជាសះស្បើយ៧១នាក់ និងគ្មានអ្នកស្លាប់ទេ


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣៣នាក់ ដែលសុទ្ធតែជាករណីឆ្លងក្នុង សហគមន៍ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៧១នាក់ និងគ្មានស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៥,៥៨៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,៥៩៨នាក់, ស្លាប់សរុបចំនួន៣,០៥៤នាក់៕