យន្ដហោះដ្រូនអាមេរិក ផ្ដាច់ជីវិតមេអាល់កៃដា Zawahiri នៅអាហ្វហ្កានីស្ថាន


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍ នេះបាននិយាយថាមេដឹកនាំអាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ត្រូវបាន សម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស អាហ្វហ្កា នីស្ថាន កាលពីចុងសប្ដាហ៍កន្លងទៅ ហើយដែលនេះជាការបាត់បង់ធំបំផុតរបស់អាល់កៃដា ចាប់ តាំងពីអូសាម៉ា ប៊ីន ឡាដិន (Osama bin Laden) ត្រូវបានសម្លាប់កាលពីឆ្នាំ២០១១មក។

ការប្រកាសទទួលស្គាល់ខាងលើរបស់លោក ចូ បៃដិន កើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីអាមេរិកបាន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា សហរដ្ឋអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ដោយប្រើយន្ដហោះដ្រូន លើគោលដៅនៅក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន កាលពី ព្រឹកម៉ោង ៦៖១៨នាទីព្រឹក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ លោក ចូ បៃដិន បានបញ្ជាក់ នៅក្នុងសុន្ទរកថាមួយចេញពីសេតវិមានដូច្នេះថា «ឥលូវនេះ យុត្តិធម៌ ត្រូវបានយកមកវិញហើយ ដោយមេភេរវកររូបនេះក៏ត្រូវបានសម្លាប់ដែរ ហើយយើងនឹងមិនចុះចាញ់ឡើយ»

សូមបញ្ជាក់ថា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ដែលធ្លាប់គ្រូពេទ្យវះកាត់ជនជាតិអេហ្ស៊ីបម្នាក់ ត្រូវបាន សហរដ្ឋអាមេរិកចោទប្រកាន់ថាជាអ្នកជួយរៀបចំផែនការ វាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានផ្ដាច់ជីវិតមនុស្សជិត ៣,០០០នាក់។ សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ប្រាក់រង្វាន់ដល់ទៅជាង២៥លាន ដុល្លារ សម្រាប់ក្បាលអាល់ហ្សា វ៉ាហ៊ីរី៕