គ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ វាយប្រហារលើប្រទេសដែនកោះសូឡូម៉ុន


 (ហូនៀរ៉ា, សូឡូម៉ុន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា វិទ្យាស្ថាន​​ផ្នែក​​ភូមិវិទ្យា​អាមេរិក​ ​USGS នៅថ្ងៃអង្គារនេះបានឱ្យ ដឹងថាគ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារលើប្រទេសដែនកោះ សូឡូម៉ុន ដោយជំរុញ ឱ្យមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ។

ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ត្រូវបានធ្វើឡើងនៅក្នុងតំបន់មួយនៃឆ្នេរប្រទេសសូឡូម៉ុន នៅក្នុងបរិវេណ ៣០០គីឡូម៉ែត្រ នៃចំណុចកណ្ដាលរបស់គ្រោះ រញ្ជួយដីនេះ។ ដោយឡែក បើ តាមក USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ១០គីឡូម៉ែត្រ និងបានវាយ ប្រហារលើតំបន់ ម៉ាឡាំងហ្គូ (Malango) របស់សូឡូម៉ុន។

USGS កាលពីដំបូងឡើយបានរាយការណ៍ថាគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារលើ សូឡូម៉ុន តែក្រោយមកបានបន្ថយកម្រិតរំញ័រមក នៅត្រឹម ៧.០រ៉ិចទ័រវិញ៕