ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ប្តេជ្ញាគាំទ្រគុយបា ក្នុងការការពារអធិបតេយ្យជាតិ


(ប៉េកាំង)៖
  យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានសន្យាគាំទ្រប្រទេសគុយ បា លើកិច្ចការពារអធិបតេយ្យជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែកពីសំណាក់បរទេស និងការ រាំងខ្ទប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក៏ដូចជានឹងពង្រីកការសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយទីក្រុងឡាហាវ៉ាន (Havana)។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ការកត់សម្គាល់ របស់លោក ស៉ី ជិនពីង បានធ្វើឡើងនៅក្នុងជំនួបជាមួយ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ កាណែល (Miguel Diaz-Canel) នៅខាងក្រៅកិច្ចប្រជុំកំពូល BRICS នៅទីក្រុងចូហាន់ ណេស្បឺគ (Johannesburg) កាលពីថ្ងៃពុធសប្តាហ៍នេះ។

លោក ស៉ី ជិនពីង បានគូសបញ្ជាក់ថា «ចិន វាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់គុយបាចំពោះចិន ពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន។ ចិន នឹងបន្តគាំទ្រយ៉ាង ម៉ឺងម៉ាត់ចំពោះគុយបា លើការ ការពារអធិបតេយ្យជាតិ ប្រឆាំងការជ្រៀតជ្រែក និងរារាំងពីសំណាក់បរទេស ហើយធ្វើការឲ្យអស់ ពីសមត្ថភាពដើម្បី ផ្តល់ការគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់គុយបា»៕