សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នៅវិមានសន្តិភាព

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅវិមាន សន្តិភាព។

គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីសំខាន់ៗដូចជា៖ ដឹកនាំគាំទ្រ និងសម្រប សម្រួល ការអនុវត្តការងារកែទម្រង់ រដ្ឋបាលសាធារណៈ, រៀបចំ និងអនុវត្តកម្មវិធីជាតិកែទម្រង់ រដ្ឋបាល សាធារណៈផ្អែក លើគោលនយោបាយរបស់រាជរដ្ឋាភិបាល, គាំទ្រដល់ការអនុវត្តកម្ម វិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ, រៀបចំកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល កម្មវិធីកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ និងកម្មវិធី កែទម្រង់ ដទៃទៀតរបស់រាជរដ្ឋាភិបាល។ គណៈកម្មាធិការនេះ ក៏មាន តួនាទីលើកសំណើជូនរាជរដ្ឋាភិបាល អនុម័ត លើគោលនយោបាយ កម្មវិធី យុទ្ធសាស្ត្រ និងផែន ការសកម្មភាពបម្រើឱ្យការកែទម្រង់ រដ្ឋបាលសាធារណៈជាដើម។

នៅក្នុងនីតិកាលថ្មីនេះដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ រាជរដ្ឋបាលបានសម្រេចរៀបចំព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មា ធិការ កែទម្រង់រដ្ឋបាលសាធារណៈ មានចំនួន ២១មាត្រា។ ព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅ នៃគណៈកម្មាធិការ កែទម្រង់ រដ្ឋបាល សាធារណៈ ដែលកែសម្រួលថ្មីនេះ ត្រូវបាន ព្រះរាជមហាក្សត្រត្រាស់បង្គាប់ឱ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ចំណុចសំខាន់ៗដែលបានកែសម្រួល គឺសមាសភាពរបស់ គ.ក.ស. មានបន្ថែមប្រធាន អនុគណៈ កម្មា ធិការ ទាំង៤ នៃ គ.ក.ស. និងតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ទាំង២៥ ជាសមាជិក ព្រមទាំងកែសម្រួលអនុគណៈកម្មាធិការទាំង៤នៃ គ.ក.ស. ដែលមានក្នុងព្រះរាជក្រឹត្យចាស់ ឱ្យ សមស្របតាម ប្រភេទ និងទំហំការងារដែលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈត្រូវ ទទួលបន្ទុក។

អនុគណៈកម្មាធិការទាំង៤ នៃ គ.ក.ស. រួមមាន៖ ១) អនុគណៈកម្មាធិការ បរិវត្តកម្មសេវាសាធា រណៈ និងនវានុវត្តន៍, ២) អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ, ៣) អនុគណៈកម្មាធិការ គ្រប់គ្រង ធនធាន មនុស្ស ស្ថាប័ន និងបៀវត្ស និង ៤) អនុគណៈកម្មាធិការកសាងសមត្ថភាព មន្ត្រី។

ផ្អែកលើការរៀបចំថ្មីនេះ យន្តការស្ថាប័នទទួលបន្ទុកការងារកែទម្រង់ដែលនៅដោយឡែកៗ ពីគ្នា ដូចជា ក្រុម ការងារកែទម្រង់ប្រព័ន្ធបៀវត្ស និងក្រុមការងារវាយតម្លៃអង្គភាពផ្តល់សេវាសាធា រណៈគំរូនឹង ត្រូវ រៀបចំបញ្ចូលក្នុងយន្តការស្ថាប័នដឹកនាំនិងសម្របសម្រួលការងារកែទម្រង់រដ្ឋ បាលសាធារណៈដែលកំណត់ដោយសេចក្តីព្រាងព្រះរាជក្រឹត្យថ្មីនេះ៕