ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលថវិកាជាអំណោយមនុស្សធម៌ពីសប្បុរសជន ក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា “នៅទីស្នាក់កាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាសប្បុរសជនទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ដែលបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហមខេត្តព្រះសីហនុ ហើយអំណោយជាថវិកា និងសម្ភារ:ដែលសាខាទទួលបានពីសប្បុរសជន ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ជួយឱ្យសាខាមានធនធានធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើង សំដៅរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ កាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹៈនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះ និងគ្រោះធម្មជាតិនានា មានដូចជា ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗទៀតបានទាន់ពេលវេលា។
ឯកឧត្តម គួច ចំរើន ក្នុងនាមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន អាជីវករ ពាណិជ្ជករ ក្នុងខេត្ត និងក្រៅខេត្តបន្តចូលរួមវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ហើយសាខានឹងរង់ចាំទទួលអំណោយមនុស្សធម៌គ្រប់ពេលវេលា ។
សប្បុរសជន ដែលបានយកអំណោយ ជូនដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុនៅពេលនេះរួមមាន៖
១ – អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយក ទ្រី ភាព គ្រុប និង លោក ជំទាវ ឧកញ៉ា គៀន ស្រីនាង ថវិកា ចំនួន ៤០.០០០.០០០៛(សែសិប លានរៀល) អង្ករ ១០តោន មីជាតិ ១០០ កេះធំ ស្មើនិង៦០០ កេះតូច និង
អាល់កុល ចំណុះ៣០០លីត។
២- លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និង លោក ជំទាវ ថវិកា ចំនួន ១០.០០០.០០០៛(ដប់លាន រៀល)។
៣- លោក វរ:សេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការ មូលដ្ឋានកងរាជ អាវុធហត្ថ ក្រុងព្រះសីហនុ និង លោក ជំទាវ ថវិកា ចំនួន ២០០០$ (ពីរពាន់ដុល្លា អាមេរិច)។
៤-លោក រស់ សុខគីម ប្រធានគណៈកម្មការផ្សារលើ ក្រុងព្រះសីហនុ ថវិកា ចំនួន ៦.០០០.០០០៛(ប្រាំមួយលាន រៀល)។
៥-លោក សេង លី និង លោកស្រី ថវិកា ចំនួន ៥.០០០.០០០៛(ប្រាំលាន រៀល)។
៦-លោក គួន វង្ស មន្ត្រីការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ ថវិកា ចំនួន ១០០$(មួយរយដុល្លាអាមេរិច)។
៧- លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ និង លោកស្រី ថវិកា ចំនួន ២.០០០.០០០៛ (ពីរលានរៀល)។
៨-លោក ប៉េង សៅ ឌូ អភិបាលរងស្រុកព្រៃនប់ និង លោកស្រី ថវិកា ចំនួន ២០០០.០០០៛ (ពីសែន រៀល)។
៩- លោក ស្រី វាល់ ច័ន្ទវលក្ខណ៍ នាយករដ្ឋបាលសាលាស្រុកព្រៃនប់ ថវិកា ចំនួន ៥០.០០០៛(ប្រាំម៉ឺនរៀល)។
១០-លោក ស៊ន ង៉ែត អាជីវករ ឃុំអូរឧកញ៉ាហេង ថវិកា ចំនួន ១.០០០.០០០៛(មួយលានរៀល)។
១១-លោក ឡេង ធី អាជីវករ ឃុំវាលរេញ ថវិកា ចំនួន ៨០០.០០០៛(ប៉ែតសិបម៉ឺនរៀល)។
១២-លោក ឃួន គឹមស៊ីន ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកព្រៃនប់ ថវិកា ចំនួន ៤០០.០០០៛(សែសិបម៉ឺនរៀល)។
១៣-លោក សេង លី និង លោកស្រី ថវិកា ចំនួន ៥.០០០.០០០៛(ប្រាំលានរៀង)។
១៤-លោក សិញ សេងហោ និង លោកស្រី ថវកា ចំនួន ១.៥០០.០០០៛(មួយលានប្រាំសែនរៀល)។
១៥-លោក ឡាវ ម៉េងឈាង អាជីវករឃុំវាលរេញ ថវិកា ចំនួន ២.០០០.០០០៛(ពីរលានរៀល)។
១៦-លោក ចេង អ៊ី អាជីវករ ឃុំរាម ថវិកា ចំនួន ១.២០០.០០០៛(មួយលានពីរសែនរៀល)។
១៧-លោក ឧកញ៉ា អាង លីអេង និង លោកជំទាវ ថវិកា ចំនួន ៥០០០$ ។
ឆ្លៀតក្នុង ឳកាសនោះដែរ ឯកឧត្តម គួច ចំរើន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងឆ្លើយថាទេចំពោះគ្រឿងញៀន គោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ចួន ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩នេះឱ្យសោះ បើទោះបីជាកម្ពុជាមិនទាន់រកឃើញករណីឆ្លងថ្មីទៀតរយៈពេលកន្លងមកនេះក៏ដោយចុះ៕ ដោយ ៖ មនោរាហ៍

































