ច្រកទ្វារអន្តរជាតិចាំយាម ថៃបានបិទទាំងស្រុងហើយ មិនថាបន្លែផ្លែឈើឬទំនិញផ្សេងៗនោះទេ ថៃបិទទាំងស្រុងតែម្ដង

កោះកុង÷ ច្រកទ្វារអន្តរជាតិចាំយាមកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ ថៃបានបិទទាំងស្រុង មិនថាបន្លែផ្លែឈើ ត្រីសាច់ ឬទំនិញផ្សេងៗគ្រប់ប្រភេទនោះទេ ថៃបានបិទដោយឯកតោ ភាគីតែម្ដង រហូតដល់ម៉ោង ៩:០០ ព្រឹក ថៃបានបើកទ្វាតូឲ្យប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរចូលមកកម្ពុជាវិញ។

បើតាមការបញ្ជាក់ពីលោក ង៉ុយ ជាងប្រធានអន្តរវេស ច្រកព្រំដែនអន្តរជាតិចាំយាម លោកបានឱ្យដឹងថា តាមការជូនដំណឹងរបស់ភាគីថៃ ថៃបានបិទគ្រប់ច្រក ប៉ុន្តែចំពោះប្រជាជនខ្មែរ និងពលករខ្មែរដែលមានបរិផាត ថៃបានបើកឱ្យចូលមកខ្មែរ ដោយឡែកសិស្សសាលា ថៃឲ្យចេញ-ចូលជាធម្មតា ចំពោះរថយន្តខ្មែរដែលជាប់នៅប្រទេសថៃ ថៃបើកឱ្យចេញមកខ្មែរវិញ។
ហើយខាងកម្ពុជា ក៏បានសម្រួលឱ្យប្រជាជនថៃដែលមានឯកសារត្រឹមត្រូវចូលទៅប្រទេសថៃវិញ រួមទាំងរថយន្តរបស់ថៃដែលជាប់នៅខាងខ្មែរក៏បានសម្រួលឲ្យចូលទៅថៃវិញផងដែរ។

សូមបញ្ជាក់ថា ការបិទច្រកព្រំដែនអន្តរជាតិចាំយាមកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ ថៃបានបិទដោយឯកតោភាគីតែម្ដង រហូតដល់ម៉ោង ៩:០០ ព្រឹក ទើបថៃជូនដំណឹងមកខាងភាគីកម្ពុជា ហើយក៏បានធ្វើការសម្របសម្រួលជាមួយខាងកម្ពុជាដោយឲ្យប្រជាជនថៃ និងរថយន្តថៃដែលជាប់នៅខាងកម្ពុជាចូលទៅថៃវិញ។ រីឯប្រជាជនខ្មែរ និងពលករខ្មែរ រួមទាំងរថយជាប់នៅខាងថៃឲ្យចូលមកកម្ពុជាវិញផងដែរ៕ ដោយ សេន ពិសិដ្ឋ