រដ្ឋបាលខេត្ត និងមន្ទីរព័ត៌មានខេត្តព្រះសីហនុ បើកយុទ្ធនាការ (និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ)


រដ្ឋបាលខេត្ត និងមន្ទីរព័ត៌មានខេត្តព្រះសីហនុ បើកយុទ្ធនាការ (និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ)

(ខេត្តព្រះសីហនុ)៖ រដ្ឋបាលខេត្ត និង មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរួមសហការបើកយុទ្ធនាការនិយាយថា «ទេចំពោះព័ត៌មានក្លែងក្លាយ! Say No to Fake News» ដោយមានការចូលរួមក្រោមអធិបតីភាព ឯកឧត្ដម អ៊ុក គឹមសេង រដ្ឋលេខាធិការ និង ជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លោក ឡុង ឌីម៉ង់ អភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ ព្រមទាំងលោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស យុវជនកាយរិទ្ធ ,យុវជនកាកបាទក្រហម និង យុវជន សហភាព សហព័ន្ធ យុវជនកម្ពុជា(ស.ស.យ.ក) ជាច្រើនរូប។

ពិធីនេះបានរៀបចំឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅវេទិការ វិមានជ័យជំនះ ៧កមរា ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍ របស់ លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុបានឲ្យដឹងថា៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក – និយាយថាទេចំពោះព័ត៌មានក្លែង ក្លាយ” បានចាប់ផ្តើមបើកយុទ្ធនាការ កាលពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៥ នៅក្រសួងព័ត៌មាន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានការចូលរួម ដោយផ្ទាល់ពីថ្នាក់ដឹកនាំសំខាន់ៗ និងមានការចូលរួមតាមប្រព័ន្ធ Zoom ពីមន្ត្រីរាជការ មន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មានតាមរាជធានី ខេត្តទាំង២៥ ព្រមទាំងយុវជន សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម សរុបប្រមាណជាង១ពាន់នាក់។

លោក ឱ សារឿន បានបន្តទៀតថា យុទ្ធនាការនេះបានអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល១២ខែ ដោយផ្តើមពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២៦ ។ ជាការកត់សម្គាល់ឆ្នាំ២០២៤ ក្រុម ការងារនៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែង ក្លាយសរុប ៣៦៥១ ករណី កើនឡើងប្រមាណ ១៤% បើធៀបឆ្នាំ២០២៣ គោលដៅរបស់យុទ្ធនា ការ គឺការកាត់បន្ថយព័ត៌មានក្លែងក្លាយឲ្យមកនៅកម្រិតអប្បបរិមា សំដៅធានាសន្តិសុខព័ត៌មាន ពោល គឺទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ក្នុងយុទ្ធនាការនេះផងដែរ ថ្នាក់ ដឹកនាំ មន្ត្រីរាជការមន្ទីរព័ត៌មានបានខិតខំយកចិត្តទុកដាក់អនុវត្តនូវគ្រប់សកម្មភាពក្នុងនោះ
ផលិតស្បតខ្លីៗនានាចំនួន ៣១ ស្បត បញ្ជូនទៅគណៈកម្មការជាតិ ក្រសួងព័ត៌មាន និងធ្វើ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយដូចជា វិទ្យុ ទូរទស្សន៍ និងបណ្តាញសង្គមនានាមាន : គណនី ហ្វេសបុក, ឆាណែលតេឡេក្រាម, ក្រុមតេឡេក្រាម, យូធូប, បណ្តាញX, អុីនស្តាក្រាម, និង បណ្តាញទិកតុក ផងដែរ ។

ដូចគ្នានេះដែរ ឯកឧត្តមអ៊ុក គឹមសេង រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និងមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលជូនសាធារណៈជន ហើយនាំយកបញ្ហាសង្គម និងទុក្ខធុរៈរបស់ប្រជាជនមកប្រាប់រាជរដ្ឋាភិបាលវិញ។

លោកថា ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាលើកស្ទួយការគោរពសិទ្ធិសេរីភាពសារព័ត៌មានដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន។ កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនៅផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤ ដល់ ២០២៨ ក្នុងគោលបំណងជំរុញការកែទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ដោយផ្ដោតលើការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សការរក្សាសណ្ដាប់ធ្នាប់ សារព័ត៌មាន និងបង្កើតគុណភាពមាតិកាខ្លឹមសារការផលិត។

ឯកឧត្តម អ៊ុក គឹមសេង បានសង្កត់ធ្ងន់ថា៖ ក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរ នៃបច្ចេកវិទ្យានិងការផ្សព្វផ្សាយព័ត៌មានបែបទំនើបតាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈបណ្ដាញសង្គមនានា បានកើនឡើងជាលំដាប់ហើយការបង្កើតមាតិកាព័ត៌មានក្លែងក្លាយនៅតាមបណ្ដាសង្គមក៏មានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងរយៈពេលចុងក្រោយនេះ នៅលើពិភពលោកបាននិងកំពុងប្រឈមបញ្ហាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ដែលត្រូវប្រឈមមុខចំពោះការបញ្ចេញព័ត៌មានក្លែងក្លាយ ដែលប៉ះពាល់ដល់កិច្ចប្រឹងប្រែង ការពារសន្តិភាព។

លើសពីនេះទៅទៀតបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនៅព័ត៌មានដែលមានចរិតបំភាន់ និងបំពុលសង្គម ព្រមទាំងងាយស្រួលបោកប្រាស់ប្រជាពលរដ្ឋ ដែលមិនសូវចេះប្រើប្រាស់បច្ចេកទេសទំនើប ឬយើងហៅថា «អ្នកអក្ខរកម្មព័ត៌មាន»។

ឯកឧត្តម អ៊ុក គឹមសេង រដ្ឋលេខាធិការក្រសួងព័ត៌មានបាន បន្ថែមថា៖ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយប្រើប្រាស់ប្រព័ន្ធឌីជីថលថ្មីបានបង្កើតឲ្យមានការផ្ទុះឡើងនៅអំពើហិង្សាការស្អប់ខ្ពើមការរើសអើងការម៉ាក់ងាយដែលធ្វើឲ្យមានផលប៉ះពាល់។ ទៅដល់ផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សង្គមសេដ្ឋកិច្ចនយោបាយ និងប៉ះពាល់ដល់ទំនាក់ទំនងសង្គម។
ចំណែក លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងថា៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រុមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ! Say No to Fake News» ពលរដ្ឋឌីជីថលត្រូវស្វែងយល់បន្ថែមពីរបៀប ក្នុងការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយវិធានការទប់ស្កាត់ការវិស័យ និងការបន្សាព័ត៌មានក្លែងក្លាយ។ ត្រូវចូលរួមបំផុសការបង្កើតទម្លាប់ប្រើប្រាស់បណ្ដាញសង្គមដោយការទទួលខុសត្រូវ។ ដោយផ្សព្វផ្សាយតគ្នា អំពីវិធានការសុវត្ថិភាពឌីជីថល។ ភាពចាំបាច់ និងរបៀបក្នុងការបង្ការហានិភ័យ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មានក្នុងសង្គមរស់នៅ៕