(អូតាវ៉ា)៖ កាលពីយប់ថ្ងៃសុក្រ ទី២៥ ខែកក្កដា ប្រទេសកាណាដា បានចូលរួមបង្ហាញការព្រួយបារម្ភ ជុំវិញស្ថានភាពជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយប្រទេសថៃ ជាមួយប្រទេសកម្ពុជា រយៈពេល២ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters
ក្នុងសារបង្ហោះលើបណ្តាញសង្គម X ក្រសួងការបរទេសកាណាដា បាននិយាយដូច្នេះថា «កាណាដាមានការព្រួយបារម្ភជាខ្លាំង ចំពោះការប៉ះទង្គិចគ្នា រួមជាមួយសេចក្តីរាយការណ៍អំពីជនស៉ីវិលស្លាប់និងរបួស នៅតាមបណ្តោយព្រំប្រទល់កម្ពុជា-ថៃ។ យើងសូមទទូចឱ្យប្រទេសទាំងពីរ បន្ធូរបន្ថយភាពតានតឹងទៅវិញ ហើយបើកកិច្ចសន្ទនា ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយដោយសន្តិវិធី»៕

































