(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សាលាចំនួន ៦០៥កន្លែង បិទទ្វារ ប៉ះពាល់សិស្សជាង ១៥ម៉ឺននាក់ គ្រូបង្រៀន ៦ ២៧៦នាក់ ក្នុងខេត្តចំនួន៥ រួមមាន ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ កោះកុង និងពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃមកលើកម្ពុជា៕

































