
(ញូវយ៉ក-អាមេរិក)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងបទអន្តរាគមន៍បែបនេះ ក្នុងឱកាសបើកកិច្ចសន្ទនាអន្តរជាតិស្តីពីកម្មវិធីអភិវឌ្ឍន៍ព្រៃឈើត្រូពិចជារៀងរហូត Tropical Forest Forever Facility (TFFF) Dialogue, ដោយបានបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ព្រៃឈើ គឺជាវិស័យសំខាន់ ដែលត្រូវការពារនិងអភិរក្ស សម្រាប់ចូលរួមក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC3.0)។

សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ព្រៃឈើត្រូពិចជារៀងរហូត (TFFF) មានគោលបំបង ជំរុញការចូលរួមការពារនិងអភិរក្សធនធានព្រៃឈើ ក្នុងក្របខ័ណ្ឌអន្តរជាតិ។ កម្មវិធីនេះអាអាចកៀគរថវិការហូតដល់ 4 ពាន់លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ផ្តល់ដល់ប្រទេសព្រៃឈើត្រូពិច ដើម្បីការពារព្រៃឈើ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន៕


































