
ស្រុកគិរីវង់៖ កាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០២៥ មានបុរសមិនស្គាល់អត្តសញ្ញាណមានគ្នា៣នាក់ ជិះរថយន្តមួយគ្រឿងម៉ាក Camry ស៊េរី៩៥ ពណ៌ស្លែ ពាក់ស្លាលេខ 2A.2481កំពង់ចាម ដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន ហើយម្ចាស់រណ្ដៅដីដែលមានទីតាំងនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានសួរនាំឲ្យពាក់បណ្ណសំគាល់ខ្លួខនិងបង្ហាញកាត ប៉ុន្តែបុគ្គលទាំងនាក់នេះមិនបង្ហាញទេ។ ថែមទាំងបានគំរាមកំហែងសំឡុតទារប្រាក់ពីប្រជាពលរដ្ឋដែលជាម្ចាស់រណ្តៅដីនិងដើរតួនាទីជាអាជ្ញាធរមានសមត្ថកិច្ចមកសួរនាំរកឯកសារប្រកបអាជីវកម្មនានា ដែលជាទង្វើប្រាសចាកក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ និងច្បាប់ស្តីពីរបបសេរីភាពសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដែលហាមដាច់ខាតមិនឱ្យអ្នកយកព័ត៌មានយកឈ្មោះស្ថាប័ន ឬតួនាទីអ្នកសារព័ត៌មានទៅគំរាមកំហែង ឬសំឡុតទារប្រាក់ពីបុគ្គល ឬក្រុមហ៊ុននាៗ អ្វីដែលគួរឱ្យហូសចិត្តនោះ អ្នកសារព័ត៌មានទាំង៣នាក់នោះ មានម្នាក់មានកាតក្រសួងគឺឈ្មោះ សែត ដាវៃ ហើយឈ្មោះ សែត សាវៃ នេះបានដាក់ពាក្យប្តឹងពលរដ្ឋដែលរកសុីប្រកបមុខរបបកាយដី ដែលខ្លួនគំរាមទារលុយមិនបាន ទៅកាន់តុលាការខេត្តតាកែវ ពីបទធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ដោយទារសំណងរហូតដល់១០ម៉ឺនដុល្លារអាម៉េរិក។

ទង្វើគ្មានសណ្តាប់ធ្នាប់របស់អ្នកសារព័ត៌មានទាំង៣នាក់នេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សិទ្ធឯកជនភាពរបស់បុគ្គល ឬក្រុមហ៊ុនរកស៊ីនានាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់ស្ថាប័ន ដែលជាអាណាព្យាបាល និងអ្នកសារព័ត៌មានដទៃ ដែលគេគោរពក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវស្របតាមច្បាប់ស្តីពីរបបសេរីភាពសារព័ត៌មានរបស់កម្ពុជា។
ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មរកស៊ីកាយអាចម៍ដីលក់ ស្នើឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច ជាពិសេសក្រសួងព័ត៌មាន បើកការស៊ើបអង្កេត និងចាត់វិធានការលើអ្នកសារព័ត៌មានទាំង៣នាក់នេះផងទាន ដើម្បីបោសសម្អាត និងលុបបំបាត់មេរោគសង្គម ដែលសាធារណៈជនស្អប់ស្ពើមមួយនេះ។
ដោយយោងសំណើរស្នើសុំរបស់ម្ចាស់រណ្ដៅដីដើម្បីផ្សព្វផ្សាយជាព័ត៌មានជូនថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន..៕

































