
(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកំណត់គោលដៅច្បាស់ ដោយចាប់ពីពេលនេះដល់ឆ្នាំ២០៣៥ នឹងជំរុញឱ្យការប្រើប្រាស់សេវាថែទាំសុខភាព សម្រាប់មូលនិធិសមធម៌ និងរបប ប.ស.ស អាចគ្របដណ្តប់លើ ៨០%នៃប្រជាជនសរុប។
ការលើកឡើងបែបនេះ របស់បណ្ឌិត ចន ណារិទ្ធ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦៕




































