លីបង់ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសលីបង់ លោក Abdel Samad បានធ្វើការលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការផ្ទុះដ៏ធំដែលបានធ្វើឱ្យកក្រើករដ្ឋធានីបេរូតដែលសម្លាប់មនុស្សប្រមាណ ១៥៨នាក់នឹងរបួស ៦.០០០នាក់។ នេះបើយោងតាមផ្សព្វផ្សាយតាមបណ្តាញទូរទស្សន៍ក្នុងស្រុក al-Jadeed។
លោក Abdel Samad បាននិយាយថា « ខ្ញុំសូមទោសចំពោះប្រជាជនលីបង់ ដោយសារយើងមិនអាចដោះស្រាយបាននូវការទាមទាររបស់ពួកគេ ។ចាប់តាំងពីការផ្លាស់ប្តូរក្នុងប្រទេសលីបង់នៅតែពិបាកស្វែងរក ហើយសច្ចភាពមិនស៊ីគ្នា និងមហិច្ឆតារបស់យើង នឹងបន្ទាប់ពីមានការផ្ទុះដែលគួរឱ្យរន្ធត់ ដែលបានវាយប្រហារទីក្រុងនេះ ខ្ញុំនឹងលាលែងចេញពីរដ្ឋាភិបាល »។
ទន្ទឹមនោះសមាជិកសភាមួយចំនួនក៏បានដាក់ជូននូវការលាលែងផងដែរ កាលពីមួយថ្ងៃមុន ដោយសារការផ្ទុះនេះ ខណៈដែលមនុស្សរាប់ពាក់នាក់កាលពីថ្ងៃសៅរ៍បានធ្វើបាតុកម្មនៅកណ្តាលទីក្រុងបេរូត ក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដោយទាមទារឱ្យធ្វើការផ្លាស់ប្តូរប្រព័ន្ធនយោបាយនៅជាច្រើនថ្ងៃបន្ទាប់ពីមានការផ្ទុះដ៏ធំនេះ៕
អត្ថបទផ្សេងៗទៀត
































