ក្រសួងព្រមានចាត់ការចំពោះការលក់ស៊ីមកាតទូរស័ព្ទចល័តដោយគ្មានឯកសារបញ្ជាក់អត្តសញ្ញាណ

ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១២ ខែសីហា នេះ បានចេញសេចក្តីណែនាំបញ្ឈប់ជាបន្ទាន់ ចំពោះការលក់ និងចែកចាយស៊ីមកាត ទូរស័ព្ទចល័តដោយមិនយកឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកជួលជាវសេវា ព្រោះជាហេតុនាំឲ្យប៉ះពាល់ដល់កិច្ចការសន្តិសុខសាធារណៈ និងសន្តិសុខជាតិ។

តាមសេចក្តីណែនាំនេះ បានបញ្ជាក់ថា ក្រោយពីពិនិត្យឃើញថា កន្លងមកមានប្រតិបត្តិករទូរគមនាគមន៍មួយចំនួនពុំទាន់បានអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃអាជ្ញាបណ្ណពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការបណ្តាញ និងសេវាកម្មទូរគមនាគមន៍បានល្អនៅឡើយ ។
ក្នុងសេចក្តីណែនាំក៏បានព្រមានផងដែរថា ក្នុងករណី ប្រតិបត្តិករទូរគមនាគមន៍ណាមួយមិនអនុវត្តតាមសេចក្តីណែនាំនេះ បប្រតិបត្តិករទូរគមនាគមន៍នោះនឹងប្រឈមមុខចំពោះច្បាប់ ៕