
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រៃលិចទឹកនៅក្នុងតំបន់៣ ប្រមាណ ១០ម៉ឺន ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានការពារយ៉ាងម៉ឺងម៉ាត់ មិនឱ្យមានការទន្ទ្រានកាប់ព្រៃលិចទឹក និងកាន់កាប់ដីដោយខុសច្បាប់ថ្មីណាមួយនោះឡើយ ក្នុងដំណាក់កាលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតំបន់មួយចំនួន ព្រៃលិចទឹកក៏បាននិងកំពុងដុះលូតលាស់ឡើងវិញជាបណ្តើរៗផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះការអនុវត្តច្បាប់របស់មន្ត្រីដែលកំពុងឈរជើងនៅតាមបណ្តាទីបញ្ជាការស្រាលទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងបុព្វហេតុការពារធនធានធម្មជាតិដ៏មានសារសំខាន់នេះ។
ស្រុកស្ទោង, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦!












































