ឥណ្ឌា ដំឡើងថ្លៃប្រេងសាំង និងម៉ាស៊ូត ជាង៣ភាគរយ

(ញូវដែលី)៖ ឈ្មួញលក់រាយក្នុងទីក្រុង Delhi បានឱ្យដឹងថា តម្លៃប្រេងសាំង និងម៉ាស៊ូតក្នុងប្រទេសឥណ្ឌា ត្រូវបានដំឡើងថ្លៃ ០.០៣សេនដុល្លារ ក្នុងមួយលីត្រ ឬច្រើនជាង ៣ភាគរយ ដែលជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ដើម្បីទូទាត់ការខាតបង់មួយចំនួន ដែលកើតឡើងដោយសារតែតម្លៃប្រេងឆៅសកល កើនឡើងខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦។

តម្លៃប្រេងពិភពលោកបានហក់ដល់ជាង ១០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីការបិទ និងការរំខាននៅច្រកសមុទ្រ Hormuz ដោយសារសង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ ឥណ្ឌាជាប្រទេសក្រោយគេដែលទើបដំឡើងថ្លៃប្រេងឥន្ធនៈ។ ក្រោយការដំឡើង ​ប្រេងម៉ាស៊ូតនៅទីក្រុង Delhi នឹងមានតម្លៃ ៩០.៦៧រូពីក្នុងមួយលីត្រ រីឯសាំងមានតម្លៃ ៩៧.៧៧រូពី។

តាមលោកស្រី Madhavi Arora ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Emkay Financial Services ដែលមានមូលដ្ឋាននៅទីក្រុង Mumbai ផលប៉ះពាល់ដោយផ្ទាល់នៃការដំឡើងថ្លៃប្រេងឥន្ធនៈ នឹងនៅត្រឹមចំណុចមូលដ្ឋាន ០.១៥ភាគរយ នៃអតិផរណាតម្លៃទំនិញប្រើប្រាស់ប៉ុណ្ណោះ ទោះបីជាផលប៉ះពាល់ដោយប្រយោល នឹងមានទំហំធំជាងមុនក៏ដោយ៕