សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៤ នៅខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលស្រុកចំនួន៤ នៅខេត្តបន្ទាយមានជ័យ រួមមាន ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកមង្គលបូរី។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

អនុក្រឹត្យបានបញ្ជាក់ថា

លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក ត្រូវបានផ្ទេរឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ ត្រូវបានផ្ទេរទៅជាអភិបាលស្រុកមង្គលបូរី។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ត្រូវបានផ្ទេរទៅជាអភិបាលស្រុកថ្មពួក។

លោក អែម សុខា អភិបាលស្រុកថ្មពួក ត្រូវបានផ្ទេរទៅជាអភិបាលស្រុកអូរជ្រៅ។

លោក ស៊ុត ង៉ុយ អភិបាលរងស្រុកព្រះនេត្រព្រះ ត្រូវបានតែងតាំងជាអភិបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ខាងក្រោមជាអនុក្រឹត្យសម្តេចធិបតី ហ៊ុន ម៉ាណែត៖