លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ គិតត្រឹមព្រឹកថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២៦នេះ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»  ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុប ៣.៩២លានដុល្លារ ពីសប្បុរសជនចំនួន ៩៣ ១៥៦នាក់

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២៦នេះ, យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ៣.៩២លានដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ៩៣ ១៥៦នាក់។

យុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិតសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា៕