កងពលធំអន្តរាគមន៍លេខ៣បើកវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងគ្រោះមហន្តរាយរយៈពេល៤៥ថ្ងៃ

ខេត្តព្រះវិហា ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពីធីបើកវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងគ្រោះមហន្តរាយរបស់កងពលធំអន្តរាគមន៍លេខ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយន្ត និងដោយមានការចូលរួមពី មេបញ្ជាការ មេបញ្ជាការង នាយទាហាន ពលទាហាន នៃកងពលធំអន្តរាគមលេខ៣ ជាច្រើនរូប នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងនោះដែរ នាយឧត្តម គន់គីម ទេសរដ្ឋមន្រ្តី បាននាំយកនូវអង្ករចំនួន១០តោន និងត្រីខ ចំនួន១តោន ប្រគល់ជូនកងពលធំអន្តរាគមន៍លេខ៣ផងដែរ៕