បារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង ខណៈអឺរ៉ុបប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំង

(ប៉ារីស)៖ រលកកម្ដៅខ្លាំងក្លា ដែលកំពុងជះឥទ្ធិពលពាសពេញតំបន់អឺរ៉ុប បានជំរុញឱ្យប្រទេសបារាំង ចេញបម្រាមលើគ្រឿងស្រវឹងមួយផ្នែក ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦។

តំបន់ចំនួន ៣៥នៃប្រទេសបារាំង កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ស្ថិតក្នុងការព្រមានអំពីរលកកម្តៅកម្រិតពណ៌ក្រហម ដោយមានសីតុណ្ហភាពពី ៣៩ ទៅ ៤០អង្សាសេ ហើយនឹងមានឥទ្ធិពលចេញពីភាគនិរតី ឆ្លងកាត់តំបន់ប៉ារីសចូលទៅក្នុងតំបន់ Burgundy ដោយផ្នែកខ្លះសីតុណ្ហភាពអាចឡើងដល់ ៤១អង្សាសេ។

ក្រ្រោយកិច្ចប្រជុំបន្ទាន់មួយ នាយករដ្ឋមន្រ្តីបារាំង លោក Sebastien Lecornu បានហាមប្រាមការប្រើប្រាស់គ្រឿងស្រវឹង ក្នុងពេលប្រារព្ធពិធីបុណ្យ Fete de la Musique ប្រចាំឆ្នាំ និងព្រឹត្តិការណ៍សាធារណៈផ្សេងទៀត ដែលធ្វើឡើងនៅក្នុងតំបន់ទាំង ៣៥នោះ កាលពីថ្ងៃអាទិត្យ។

ក្រៅពីបារាំង ការព្រមានអំពីរលកកម្តៅទូទាំងប្រទេស ក៏ត្រូវបានធ្វើឡើងនៅអាល្លឺម៉ង់ផងដែរ។ រីឯអេស្ប៉ាញ អាជ្ញាធរបានបិទតំបន់អ្នកគាំទ្របាល់ទាត់ ខណៈដែលអ្នកទេសចរដើរកម្សាន្ត តាមតំបន់ប្រវតិ្តសាស្រ្តរបស់អ៉ីតាលី ប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំង៕