នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស Keir Starmer ប្រកាសលាលែងពីតំណែង

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស លោក Keir Starmer នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការសម្រេចចិត្តលាលែងពីតំណែង ក្រោយកាន់អំណាចបានត្រឹមជិត២ឆ្នាំ ខណៈដែលលោកបានធ្លាក់ចុះប្រជាប្រិយភាពខ្លាំង ហើយគណបក្សកាន់អំណាច Labour Party ទើបតែបានទទួលបរាជ័យធ្ងន់ ក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋានកាលពីខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងនៅខាងក្រៅការិយាល័យ 10 Downing Street ដែលជាកន្លែងធ្វើការនិងស្នាក់នៅរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Starmer បាននិយាយដូច្នេះថា «រាល់ការសម្រេចចិត្តទាំងអស់ ដែលខ្ញុំបានធ្វើឡើង គឺសុទ្ធតែដើម្បីផលប្រយោជន៍នៃប្រទេសជាទីស្រឡាញ់របស់ខ្ញុំ។ ហេតុនេះហើយ ទើបខ្ញុំនឹងលាលែងពីតំណែងជា មេដឹកនាំគណបក្ស Labour»

គួរបញ្ជាក់ថា បើតាមលោក Starmer ដំណើរការជ្រើសរើសមេដឹកនាំថ្មីរបស់បក្ស Labour នឹងចាប់ផ្តើមនៅខែកក្កដាខាងមុខនេះ ហើយរូបលោក នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះ រហូតទាល់តែអ្នកជំនួសត្រូវបានជ្រើសរើស នៅខ្ទង់ខែកញ្ញា។​ ការចាកចេញរបស់លោក បានន័យថា ចក្រភពអង់គ្លេស នឹងត្រូវមាននាយករដ្ឋមន្រ្តីទី៧ ក្នុងរយៈពេលត្រឹមមួយទសវត្សរ៍៕