ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនស្ត្រីជាប្រពន្ធម្នាក់និងប្រុសសហាយដែលបានរួមគំនិត្យគ្នាស្ទាក់សម្លាប់ប្តីទៅតុលាការខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់កាលពីរសៀល ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ខណៈដែលស្ទាក់កាប់សម្លាប់ប្តីខ្លួនឯងកាលពីពេលកន្លងទៅ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្ត្រីដែលនាំប្រុស សាហាយមកចាំកាប់ប្តីខ្លួនហើយត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ ឃឺ ន ស្រី រដ្ឋ អាយុ ១៩ ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅក្នុងភូមិអង្គតាឯក,ឃុំភ្នំតូច,ស្រុកឧដុង្គ។
ប្រភពដដែល បានឱ្យដឹងថាៈ ស្ត្រីផិតក្បត់ប្តីនោះ បានប្រើល្បិចឱ្យប្តីរបស់ខ្លួន ឈ្មោះ ជឿន ធារ៉ា អាយុ ១៧ ឆ្នាំ រស់នៅភូមិអង្គតាឯក ឃុំ ភ្នំតូច ស្រុក ឧដុង្គ ថា ឱ្យជូនទៅហូបមីហឹរ នៅផ្សារ ថ្នល់ទទឹង។លុះដល់ម៉ោង៨យប់ទើបត្រឡប់ទៅវិញ ។ ខណៈនោះឈ្មោះ ស្រី រដ្ឋ បានទូរស័ព្ទហៅឱ្យឈ្មោះ ធីម ធា ហៅ ហ័ង អាយុ ២០ ឆ្នាំ មកស្ទាក់សម្លាប់ប្តីខ្លួនឯង។ នៅពេលពួកគេជិះតាមផ្លូវជាតិលេខ ៥១ ដល់ចំណុចខាងត្បូងវត្តអង្គតាឡឹក ស្ថិតក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុក សំរោងទង ដោយជនសង្ស័យ ឈ្មោះ ធា ជិះម៉ូតូម៉ាកហុងដា វេវ ពណ៌ខៀវ គ្មានស្លាកលេខចាំត្រៀមធ្វើសកម្មភាព ពេលនោះប្តីប្រពន្ធបានធ្វើដំណើរមកដល់ចំណុចកើតហេតុ ជនសង្ស័យបានឃាត់ម៉ូតូ ជនរងគ្រោះ រួចឈ្មោះស្រីរដ្ឋចុះពីលើម៉ូតូហើយក៏បានយកដាវកាប់លើឈ្មោះជឿន ធារ៉ា តែកាប់មិនត្រូវជនរងគ្រោះបានរត់រួចខ្លួន។ចំណែកជនសង្ស័យបានដឹកឈ្មោះស្រី រដ្ឋ មកលេងសួនច្បារខេត្តកំពង់ស្ពឺបាត់ទៅ។ប្
រភពបានបញ្ជាក់ថាៈក្រោយកើតហេតុបុរសជាប្តីបានដាក់ពាក្យបណ្តឹងដើម្បីជួយរកយុត្តិធម៌។បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវក៏ឃាត់ស្ត្រីជាប្រពន្ធបានកាលពីថ្ងៃទី២៩ ខែសីហា និងឃាត់ខ្លួនបុរសជាសាហាយនៅថ្ងៃទី៣១ ខែសីហាឆ្នាំ២០២០។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់បានត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាល ខេត្ត រង់ចាំតុលាការចាត់ការតាមនីតិវិធី ៕
































