ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម វេង សាខុន បានបន្តមក ឃុំគោក ស្រុក ដើម្បីពិនិត្យការចិញ្ចឹមពូជក្នុងស្រុករបស់កសិករ សេង សូត្រ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក (ដាំខ្ទឹមស ត្រសក់ និងត្រប់ ស្រួយ) ចំនួន ៥០គ្រួសារ នៅភូមិគោកស្រុក។
លោក សេង សូត្រ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្នុងទឹកចិត្តសប្បាយ រីករាយថា លោកចាប់ផ្តើមចិញ្ចឹគោអស់រយ:ពេល ៤ឆ្នាំមកហើយ ដោយដើរប្រមូលទិញគោពីកសិករយកមកចិញ្ចឹមបំប៉នរយ: ពេល៣ខែ ទើបលក់ចេញ។
បច្ចុប្បន្នគ្រួសារមានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យពីការចិញ្ចឹមគោនេះ។ ជាមធ្យមក្នុង ១វគ្គ អាចលក់គោបានជាង ៣០ក្បាល (ជួនមានតិច ឬច្រើនតាមរដូវ) បានជាង ៣០លានរៀល (មិនទាន់ទូទាត់ថ្លៃដើម) ជាមធ្យម គោ១ ក្បាលចំណេញបាន ៤០ម៉ឺនរៀល៕






































