
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ជាជនជាតិដើមភាគតិចកួយប្រមាណ៣០នាក់ នៅភូមិតាឡែក ឃុំសាលាវិស័យ ដឹកនាំដោយឈ្មោះ ងួន ហៀង ភេទស្រី បានឃាត់គ្រឿងចក្រត្រាក់ទ័រ១គ្រឿង របស់ក្រុមហ៊ុន សល សុភា ពាណិជ្ជគ្រុប
កំពុងភ្ជួរដាំដំឡូងមី
-អ្នកស្រី ងួន ហៀង អះអាងថា កាលពី២០២៣ ក្រុមការងាររបស់ក្រុមហ៊ុន និងក្រុមការងារក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ បានចុះសិក្សាវាយតម្លៃផលប៉ះពាល់ផ្សេងៗ ហើយបានប្រាប់ពួកគាត់ថា ទុកព្រៃតាមអូរ ចាប់ពីក្បាលស្រែពួកគាត់ តែពេលក្រុមហ៊ុនឈួសឆាយ មិនបានគោរពតាមអ្វីដែលបាននិយាយគ្នានោះទេ ការទាមទាររបស់ពួកគាត់ គីទុកជាដីប្រពៃណីរបស់ជនជាតិកួយ ។

-ចំណែកតំណាងក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនធ្វើតាមផែនទីដែលរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យ មិនមានប៉ះពាល់ដីប្រជាពលរដ្ឋនោះទេ ។
-ក្រោយមានការសម្រុះសម្រួលពីអាជ្ញាធរឃុំ ស្រុក ពួកគាត់បានព្រមអនុញ្ញាតឲ្យគ្រឿងចក្រត្រាក់ទ័រ ត្រឡប់ទៅវិញ ។
-ភាគីក្រុមហ៊ុន និងភាគីប្រជាពលរដ្ឋ បានព្រមព្រៀង រក្សាទីតាំងដីដែលមានទំនាស់នេះ មិនឲ្យមានការដាំដុះជាបណ្តោះអាសន្នសិន រងចាំការសម្រុះសម្រួលពីអាជ្ញាធរពាក់ព័ន្ធ ។
#អពីសហគមន៍កំពង់ធំ #ជនជាតិដើមភាគតិច #ដោះស្រាយ #ដធ្លី


































