ថ្នាក់ដឹកនាំ និងសមាជិក សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ បាននិមន្ត និងអញ្ជើញចូលរួមជួបសម្ដែងការគួរសម សាកសួរសុខទុក្ខ និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ នៅសាលប្រជុំ នៃក្រសួងព័ត៌មាន។
ជំនួបពិភាក្សា និងសម្ដែងការគួរសមនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និង លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម។
សមាសភាពដែលបាន និមន្ត និងអញ្ជើញចូលរួមពីសាខាខេត្តបន្ទាយមានជ័យ រួមមាន៖ លោក ហង្ស រ៉ាត់ ទីប្រឹក្សាសមាគម
លោក ឆុន វីរៈ ប្រធានសាខាសមាគមខេត្តបន្ទាយមានជ័យ ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងសមាជិក សមាជិកា និងទីប្រឹក្សាជាន់ខ្ពស់នៃសមាគមជាច្រើនរូបទៀត។
ខ្លឹមសារសំខាន់ៗនៃជំនួប ការសាកសួរសុខទុក្ខ និងការពង្រឹងកល្យាណមិត្ត ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល បំផុត ដោយថ្នាក់ដឹកនាំទាំងពីរថ្នាក់បានផ្លាស់ប្តូរការសាកសួរសុខទុក្ខ រវាងថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ និងប្រតិភូដដឹកនាំមកពីសាខាខេត្តបន្ទាយមានជ័យ។
ការបូកសរុប និងផ្លាស់ប្តូរយោបល់លើការងារកន្លងមក៖ អង្គប្រជុំបានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើលទ្ធផលការងារដែលសមាគមសម្រេចបានកន្លងមក ជាពិសេសការប្រមូលផ្តុំកម្លាំងយុវជនក្នុងមូលដ្ឋានឱ្យចូលរួមចំណែកយ៉ាងសកម្មនៅក្នុងសង្គម។


ការបង្ហាញពីវឌ្ឍនភាព និងសកម្មភាពមនុស្សធម៌៖ លោកឆុន វីរៈ ប្រធានសាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងជា តំណាងសាខាខេត្តបន្ទាយមានជ័យ បានលើកឡើងពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់សាខាខេត្ត តាមរយៈសកម្មភាពមនុស្សធម៌ចុះជួយប្រជាពលរដ្ឋជួយ នឹងនាំយកអំណាច ទៅចែកជូនវីរៈកងទ័ពនៅតាម ព្រំដែនខ្មែរថៃ ទិសខេត្តបន្ទាយមានជ័យ មិនតែប៉ុណ្ណោះសមាគមបាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋទីផ្ទាល់ក្រនិងជនភាសិតដែលកំពុងរស់នៅជំរុំជនភៀសសឹក ដើម្បីជួយសម្រាល ការលំបាករបស់ពួកគាត់។ ជាពិសេសសមាគម បានធ្វើការងារសង្គម និងការលើកកម្ពស់ស្មារតីសាមគ្គីភាព និងសន្តិភាពនៅក្នុងសហគមន៍។

ថ្លែងក្នុងឱកាសនោះដែរ លោកបណ្ឌិត សុខ ចាន់ភក្តី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ភាពច្នៃប្រឌិត និងកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំរបស់សមាជិក សមាជិកា និងព្រះសង្ឃគ្រប់អង្គ ដែលបានខិតខំប្រឹងប្រែងបម្រើការងារមនុស្សធម៌ និងសង្គមដោយមិនខ្លាចនឿយហត់នាពេលកន្លងមក។
លោកបណ្ឌិតបានគូសបញ្ជាក់ថា «រាល់សកម្មភាព និងការលះបង់របស់បងប្អូនទាំងអស់គ្នា គឺជាបេះដូង និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងសមាគមឱ្យកាន់តែរីកចម្រើន និងបង្កើនស្នាមញញឹមជូនដល់សហគមន៍»។
នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ លោកបណ្ឌិតប្រធានសមាគម ក៏បានប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រដេញ ជូនចំពោះ លោក ឆុន វីរៈ, លោក ហង្ស រ៉ាត់, ព្រះសង្ឃគ្រប់អង្គ ព្រមទាំង សមាជិក សមាជិកា នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យទាំងអស់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកកសាងសង្គមជាតិយើងឱ្យកាន់តែរុងរឿង និងមានសន្តិភាពជានិរន្តរ៍។

គូសបញ្ជាក់៖ ជំនួបនេះមិនត្រឹមតែជាការសម្តែងការគួរសមតាមការគួរសមប៉ុណ្ណោះទេ ប៉ុន្តែជាទិសដៅយុទ្ធសាស្ត្រក្នុងការជួយតម្រង់ទិស បង្កើនប្រសិទ្ធភាពការងារ និងពង្រីកវិសាលភាពនៃសកម្មភាពមនុស្សធម៌របស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ ឱ្យកាន់តែរីកចម្រើន និងមានឥទ្ធិពលវិជ្ជមានខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត៕ លោក បណ្ឌិត ឌីម សុខុន