ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បន្តចុះមកពិនិត្យស្ថានភាពជាក់ស្តែងនៃការបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករ នៅក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បន្តចុះមកពិនិត្យស្ថានភាពជាក់ស្តែងនៃការបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករ នៅក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ ដើម្បីពិនិត្យមើលផលវិបាកដែលកើតចេញពីបាតុភូតអេនីណូ (El Niño) ដែលបានធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ។ សម្រាប់ស្រុកទាំង ២ ពិតជាជួបការលំបាក ជាពិសេសនៅផ្នែកខ្លះនៃស្រុកស្ទោង ដែលលំបាកខ្លាំងក្នុងការស្វែងរកប្រភពយកមកផ្គត់ផ្គង់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានបន្តមកពិនិត្យវឌ្ឍនភាពការដ្ឋានគម្រោងវារីវប្បកម្មដែលស្ថិតនៅក្នុងស្រុកស្ទោង ដែលគម្រោងបានបោះជំហានទៅមុខយ៉ាងវិជ្ជមាន ហើយគម្រោងនេះនឹងចូលរួមផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ លើសពីនេះ ក៏អាចនាំមកនូវប្រភពទឹកជួយដល់ផ្នែកខ្លះនៃឃុំសំព្រោជ សម្រាប់ការបង្កបង្កើនផលដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ស្ទោង, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦!