
កំពង់ធំថ្ងៃទី 23 ខែកក្កដាឆ្នាំ 2026 តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានប្រាប់ថាដីព្រៃបម្រុងរបស់រដ្ឋរាប់សិបហាត់តាត្រូវបានអ្នកមានអំណាចនិងជនខិលខូចសម្រុកយកគ្រឿងចក្រប្រភេទត្រាក់ទ័រទៅឈូសឆាយរូករានទន្រ្តានយកជាកម្មសិទ្ធិឯកជនលក់ដូរដោយគ្មានក្រែងរអានិងច្បាប់បន្តិចឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានបញ្ជាក់ថាទីតាំងដីរដ្ឋនេះត្រូវបានគេរៀបចំឯកសារលក់ទិញពីប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រសាំងឃុំពពកស្រុកស្ទោងនិងប្រជាពលរដ្ឋរស់នៅភូមិទំពេចឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំដែលដឹកនាំដោយអ្នកធំម្នាក់ដែលមានតួនាទីជាអភិបាលរងស្រុកស្ទោង ដែលពួកគាត់សូមមិនបញ្ចេញឈ្មោះ។មហាជនសង្ស័យថាការឈូសឆាយទាំងនេះសង្ស័យគ្មានច្បាប់អនុញ្ញាត។ព្រោះថាគេឈូកឆាយនៅពេលយប់។
។មហាជនស្នើសុំដល់ថ្នាក់ដឹកនាំពិសេសឯកឧត្តមនួនផារ័ត្នអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំឲ្យបើកការស៊ើបអង្កេត។និងពិនិត្យនៅលើទីតាំងនេះដើម្បីទប់ស្កាត់ពីក្រុមអ្នកមានអំណាចនិងជនខិលខូចទាំងឡាយដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។






























