សហរដ្ឋអាមេរិក ដាក់ពន្ធគយថ្មីលើប្រទេសចំនួន៦០ ខណៈពន្ធគយសកល ១០ភាគរយផុតសុពលភាព

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសថាខ្លួននឹងដាក់ពន្ធគយថ្មីលើប្រទេសចំនួន៦០ ជុំវិញការព្រួយបារម្ភពីការបង្ខំកម្លាំងពលកម្ម ហើយពន្ធគយថ្មីនេះនឹងជំនួសពន្ធគយសកល ១០ភាគរយប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះដែលត្រូវផុតសុពលភាពនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ពន្ធគយថ្មីខាងលើរបស់លោក ត្រាំ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ មានអត្រាចន្លោះពី១០ភាគរយ ដល់១២,៥ភាគរយ។ នៅក្រោមចំណាត់ការថ្មីនេះដែរ សហរដ្ឋអាមេរិកនឹងដាក់ពន្ធគយ ១០ភាគរយលើទំនិញនាំចូលពីប្រទេសអាហ្សង់ទីន បង់ក្លាដែស ចក្រភពអង់គ្លេស កម្ពុជា កាណាដា អេក្វាទ័រ អែលសាវ៉ាឌ័រ ក្វាតេម៉ាឡា ហុងឌូរ៉ាស ឥណ្ឌា ឥណ្ឌូណេស៊ី ហ្ស៊កដានី ម៉ាឡេស៊ី ម៉ិកស៉ិក ប៉ាគីស្ថាន ស្រីលង្កា Trinidad and Tobago។

ចំណែក សហភាពអឺរ៉ុប តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង និងស្វ៉ីស នឹងជាប់ពន្ធគយចន្លោះពី១០ ឬ១២,៥ភាគរយ ខណៈប្រទេសចំនួន៣៨ផ្សេងទៀតនឹងត្រូវជាប់ពន្ធគយ ១២,៥ភាគរយ ក្នុងនោះរួមមានសិង្ហបុរី និងចិនដែលសហរដ្ឋអាមេរិកចោទប្រកាន់ថាបានឃុំខ្លួនជនជាតិភាគតិច Uyghur នៅឯជំរំធ្វើការទាំងបង្ខំ ជាការចោទប្រកាន់មួយដែលប៉េកាំងបានច្រានចោល៕