(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសថាខ្លួននឹងដាក់ពន្ធគយថ្មីលើប្រទេសចំនួន៦០ ជុំវិញការព្រួយបារម្ភពីការបង្ខំកម្លាំងពលកម្ម ហើយពន្ធគយថ្មីនេះនឹងជំនួសពន្ធគយសកល ១០ភាគរយប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះដែលត្រូវផុតសុពលភាពនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ពន្ធគយថ្មីខាងលើរបស់លោក ត្រាំ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ មានអត្រាចន្លោះពី១០ភាគរយ ដល់១២,៥ភាគរយ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេស ទាំង៦០ដែលជាប់ពន្ធគយថ្មីរបស់លោក ត្រាំ៖






























