
កោះកុង÷ លោក ឃី វុធ ត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសតែងតាំងចូលកាន់មុខតំណែងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ជំនួន លោកប្រធានមន្ទីរចាស់ សាលីម ហ្វារីត ដែលត្រូវបានចូលនិវត្តន៍។
ពិធីតែងតាំងនេះធ្វើឡើងក្រោមអធិបតីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ឈឺ វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវគណៈប្រតិភូ ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅថ្ងៃចាន់ទី០៣ ខែសីហា ឆ្នាំ ២០២៦ នៅសល់មហោស្រពខេត្តកោះកុង។
លោកជំទាវអភិបាលខេត្តកោះកុង ថ្លែងថា ខ្ញុំអបអរសាទរចំពោះ ការចូលកាន់មុខតំណែងរបស់លោក ឃី វុធ និងថ្លែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ដែលកន្លងមកបានសហការ បំពេញតួនាទី ភារកិច្ចបានល្អប្រសើរ ធ្វើឲ្យមន្ទីរអាចបំពេញបាននៅសេចក្តីត្រូវការ និងបម្រើសេវានានាជូនប្រជាពលរដ្ឋក្នុងខេតរបស់យើង ដូចដែលបានទៀបរាប់នៅក្នុងរបាយការណ៍របស់លោក សាលីន ហ្វារីត អតីត ប្រធានមន្ទីរពាណិជ្ជកម្មចាស់ ដែលត្រូវបានចូលនិវត្តន៍ពេលកន្លងមក។

លោកជំទាវអភិបាលខេត្ត មានប្រសាសន៍ បន្ថែមថា ខ្ញុំមានជំនឿយ៉ាងមុតមាំថា លោក ឃី វុធ ពិតជានាំមកនូវចំណេះដឹង បទពិសោធន៍ និងសមត្ថភាពដឹកនាំរបស់ខ្លួន ដើម្បីបន្តប្រពៃណីដឹកនាំល្អ របស់លោក សាលីម ហ្វារីត ក្នុងការអភិវឌ្ឍមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ឱ្យកាន់តែមានប្រសិទ្ធភាពនិងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសអនុវត្តឲ្យបានមុឺងម៉ាត់តាមការប្រាជ្ញាចិត្តរបស់ខ្លួន។
លោកជំទាវ ឈី វ៉ា អភិបាលខេត្ត បន្ថែមថា រដ្ឋបាលខេត្តនិងបន្តលើក កម្ពស់កិច្ចសហការ រវាងរដ្ឋ និងវិស័យឯកជន បង្កើតប្រសិទ្ធភាពសេវាសាធារណៈ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការផ្ដល់សេវា និងរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល សំដៅធ្វើឲ្យខេត្តកោះកុងក្លាយជាគោលដៅវិនិយោគ និងពាណិជ្ជកម្មដ៏មានសក្តានុពល។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថា ការកែច្នៃក្តាមថ្មរបស់យើង ឲ្យក្លាយទៅជាផលិតផលយកចិត្តទុកដាក់។
ផលិតផលផ្នែកពាណិជ្ជកម្មពាក់ព័ន្ធទៅនឹងកម្មសិទ្ធិបញ្ញាមាន៣ចំណុចធំៗ
-ផលិតផលសម្គាល់ភូមិសាស្ត្រ នៅក្នុងវិស័យកម្មសិទ្ធិបញ្ញា គាំពារទៅលើម៉ាក់សញ្ញា ម៉ាកសំគាល់ ឬបរាជទំហំរបស់ខ្លួនឯងផ្ទាល់ ក្នុងការធ្វើអាជីវជ្ជកម្ម អាជ្ញាធរមូលដ្ឋានអាចកសាងផ្លាកសញ្ញាមួយ ហើយម្ចាស់នៃសិទ្ធិនោះ គឺគណៈបញ្ជាការឯកភាពខេត្តតែម្ដង មានន័យ ថា បើមានខេត្តក្រុងណា អាចមានផ្លាកសញ្ញាស្រដៀង ច្រឡំនឹងយើង ម្ចាស់កម្មសិទ្ធិ អាចតវ៉ាបានតាមផ្លូវច្បាប់។
– ម៉ាក់សមូហភាព គឺជាម៉ាក់សហគមន៍គាំទ្រ ដូចជាការដាំដុះ ជាការនេសាទ ជាការចិញ្ចឹម ជាការប្រមូលផល រហូតជាការកែច្នៃ មានលក្ខណៈសម្បត្តិស្តង់ដាពិតប្រាកដ។

លោកជំទាវក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ជំរុញដល់អ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ពង្រឹងលទ្ធភាពក្នុងការផ្គត់ផ្គង់ខ្លួនឯង ដាំដុះ កែច្នៃ វេចខ្ចប់ផលិត ជាផលិតផលរបស់ខ្លួន ឲ្យកើតមានឡើង រុញច្រានចូលទៅក្នុងទីផ្សារ ល្បីឱ្យអតិថិជន និងអ្នកប្រើប្រាស់ទូទៅទាំងអស់ នឹងអាចទទួលបាននៅលទ្ធភាព តម្លៃសមរម្យ មានទាំងសមត្ថភាព គុណភាព ស្តង់ដាច្បាស់លាស់៕ ដោយ ញុឹប សន


































