បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចុះពិនិត្យស្ថានភាពនៃការប្រគល់-ទទួល និងការរក្សាហឹបដុំសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

(ភ្នំពេញ)៖លោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសនាព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យនិងទទួលហឹបដុំសន្លឹកកិច្ចការរបស់បេក្ខជននៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាមបណ្ដារាជធានីខេត្តដែលបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗនិងបានរក្សាទុកយ៉ាងត្រឹមត្រូវដោយសុវត្ថិភាពក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីខេត្តគណៈកម្មការអប្បមាទទូទាំងប្រទេសនិងអង្គភាពប្រឆាំងអំពើពុករលួយ។

ក្នុងដំណើរការសំណេរនៅតាមមណ្ឌលប្រឡងនីមួយៗប្រព្រឹត្តទៅដោយរលូនមានសភាពស្ងប់ស្ងាត់និងរបៀបរៀបរយល្អព្រមទាំងបានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាបានយ៉ាងត្រឹមត្រូវ។គណៈមេប្រយោគទូទាំងប្រទេសគណៈកម្មការអប្បមាទទូទាំងប្រទេសជំនួយការអប្បមាទប្រធានអនុប្រធានមណ្ឌលគណៈកម្មការកណ្ដាលគណៈកម្មការត្រួតពិនិត្យអគារនិងគណៈកម្មការអនុរក្សបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់និងទំនួលខុសត្រូវដោយមានកិច្ចសហការល្អពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយសហភាពសហព័ន្ធយុវជនកម្ពុជាភ្នាក់ងារសុខាភិបាលកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

សូមបញ្ជាក់ដែរថាក្នុងឆ្នាំសិក្សា២០២៥២០២៦នេះបេក្ខជនចុះឈ្មោះប្រឡងសរុប១៥១,២៣៨នាក់ (ស្រី៨៤,៧៣៥នាក់)។បេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន៣៧,៤៤៥នាក់ស្មើនឹង២៤,៧៦និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន១១៣,៧៩៣នាក់ស្មើនឹង៧៥,២៤%