(Reuters)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ បាននិយាយថាអ៊ុយក្រែនបានប្រគល់ទៅឱ្យសហរដ្ឋអាមេរិកនូវសំណើផែនការមួយ ដើម្បីបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី តែបានអះអាងថារុស្ស៉ីអាចនឹងប្រើប្រាស់ការបោះឆ្នោតសភារបស់ខ្លួននៅខែក្រោយនេះជាលេសដើម្បីកែនកងទ័ពសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសរបស់លោក ហ្សេលេនស្គីអំពីសំណើសម្រាប់កិច្ចចរចាសន្តិភាពដែលបានជាប់គាំងមួយផ្នែកធំ ចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងមក កើតមានឡើងចំពេលមានសេចក្ដីរាយការណ៍ពីរុស្ស៉ី និងអ៊ុយក្រែនថាក្រុមអ្នកចរចាអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចក្នុងពេលឆាប់ៗទៅកាន់ប្រទេសទាំង២។ នៅក្នុងសុន្ទរកថាជាវីដេអូមួយ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងបានបញ្ជូនសំណើរបស់យើងទៅកាន់ភាគីសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកអាចជួយពង្រឹងការការពាររបស់យើង តាមរយៈការផ្ដល់ឱ្យមុនគេបំផុតនោះគឺការការពារដែនអាកាស និងដាក់សម្ពាធលើរុស្ស៉ី»។ លោក ហ្សេលេនស្គីមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតលើពីនេះទេ។
គួរបញ្ជាក់ថា បេសកជនពិសេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លោក Steve Witkoff និងលោក Jared Kushner បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូលើកចុងក្រោយបំផុត កាលពីខែមករា ឆ្នាំ២០២៦ និងមិនទាន់ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវនៅឡើយទេ៕





























