
( កំពង់ធំ) ÷ ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថាព័ត៌មានមិនពិតឬព័ត៌មានក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តបង្ខូចដល់ការយល់ឃើញសាធារណៈជននឹងធ្វើឲ្យស្ថានភាពបរិស្ថានយើងចុះខ្សោយ” ។ ឯកឧត្ដមថ្លែងដូចនេះនៅក្នុងវគ្គសិក្ខាសាលាស្តីពីការសរសេរអត្ថបទព័ត៌មាន ការកំណត់ព័ត៌មានក្លែងក្លាយ និងការរៀបចំដំឡើងរូបភាពវីដេអូ សំរាប់ផ្សព្វផ្សាយឬសក្នុងវិស័យបរិស្ថាននៅក្នុងខេត្តកំពង់ធំព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត។
ជាមួយគ្នានោះ ឯកឧត្ដមបានលើកឡើងថាជាការចាំបាច់បំផុតដែលយើងត្រូវតែសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅដើម្បីកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយក្នុងការពង្រឹងយន្តការវិជ្ជាជីវដោយការទទួលខុសត្រូវជៀសវាងនូវការទទួលយកនូវព័ត៌មានមានដែលគ្មានប្រភពច្បាស់លាស់ដែលបង្កជាបញ្ហាប្រឈមនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលនិងសង្គមជាតិ។ ការផ្សព្វផ្សាយព័ត៌មានពិតចេញពីមន្ទីរអង្គភាពធ្វើឲ្យមាមការផ្លាស់ប្តូឥរិយាបថអ្នកប្រើប្រាស់បណ្តាញសង្គមឲ្យជឿជាក់ដូចជា បញ្ហាទឹកជំនន់ គំរបព្រៃឈើ និងបញ្ហាបរិស្ថានទូទៅ។

ឯកឧត្តមបានលើកឡើងថានៅក្នុងយុគសម័យឌីជីថលនៃការរីកចំរើនផ្នែកបច្ចេកវិទ្យាវិស័យព័ត៌មាន មានការរីកចម្រើនធ្វើឲ្យអ្នកផ្សព្វផ្សាយព័ត៌មាន ត្រូវតែមានទំនួលខុសត្រូវខ្ពស់។ ក្នុងសិក្ខាសាលានេះសិក្ខាកាមបានស្វែងយល់បន្ថែមទៀតក្នុងការយល់ដឹង នឹងពង្រឹងការផ្សព្វផ្សាយប្រកបដោយក្រមសិលធម៏វិជ្ជាជីវខ្ពស់ ព្រមទាំងការវិភាគខ្លឹមសារនានា ការបំភាន់ព័ត៌មានហើយក្រសួងបរិស្ថានបានបង្កើតគ្រុបតេឡេក្រាមដើម្បីតាមដាននូវអត្ថបទព័ត៌មានផ្សេងៗ ដែលក្រុមការងារទម្លាក់ចូលនឹងឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងករណីមើលឃើញថាព័ត៌មាននេះមិនពិត ឬក៏គ្មានប្រភពច្បាស់លាស់។ ហេតុនេះអ្វីដែលយើងចូលរួមថ្ងៃនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃព័ត៌មានបរិស្ថាន យល់ស្ថានភាពច្បាស់ការណ៍ នឹងចេះវិភាគ វាយតម្លៃ នឹងចែកចាយព័ត៌មានដោយការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមរដ្ឋលេខាធិការសង្ឃឹមថាវគ្គសិក្ខាសាលានេះនឹងផ្តល់នូវសារៈប្រយោជន៍ខ្ពស់ព្រមទាំងការងារបច្ចេកទេស និងការអនុវត្តប្រកបប្រសិទ្ធិភាព។


































