
រាជធានីភ្នំពេញ៖ ការផ្តល់សេវាច្បាប់ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ បានក្លាយជាកត្តាស្នូលក្នុងការបង្កើតជំនឿចិត្តរវាងមេធាវី និងប្រជាពលរដ្ឋដែលស្វែងរកយុត្តិធម៌។ យោងតាមលទ្ធផលនៃការសម្រង់មតិ និងការផ្តល់បទសម្ភាសន៍របស់កូនក្តីជាច្រើនរូប មកកាន់អង្គភាព គេហទំព័រសារព័ត៌មាន នីណា ញូស៍ (Nina News) បានបង្ហាញពីការវាយតម្លៃខ្ពស់ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះបេសកកម្មការងាររបស់ លោកស្រីមេធាវី អ៊ុក ចិន្តា។
ផ្អែកលើបទពិសោធន៍ផ្ទាល់របស់កូនក្តីដែលធ្លាប់ទទួលបានការប្រឹក្សា និងការតស៊ូមតិកន្លងមក បានគូសបញ្ជាក់ថា៖លោកស្រីមេធាវី អ៊ុក ចិន្តា គឺជាអ្នកច្បាប់ដែលមាន សមត្ថភាពខ្ពស់ ក្រមសីលធម៌ម៉ឺងម៉ាត់ និងមានភាពស្មោះត្រង់បំផុត ក្នុងការបំពេញភារកិច្ច។ កូនក្តីទាំងអស់បានសម្តែងក្តីពេញចិត្តយ៉ាងខ្លាំងចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់លោកស្រី ក្នុងការការពារសិទ្ធិ ព្រមទាំងផលប្រយោជន៍ស្របច្បាប់របស់កូនក្តីគ្រប់រូប ដោយមិនរើសអើង និងប្រកបដោយភាពតម្លាភាព។
ការឆ្លុះបញ្ចាំងពីសំណាក់កូនក្តីតាមរយៈ នីណា ញូស៍ នាពេលនេះ មិនត្រឹមតែបង្ហាញពីប្រជាប្រិយភាព និងជំនឿចិត្តយ៉ាងរឹងមាំចំពោះ លោកស្រីមេធាវី អ៊ុក ចិន្តា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកលើកកម្ពស់តម្លៃនៃក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងការគោរពច្បាប់នៅក្នុងសង្គមកម្ពុជា ឱ្យកាន់តែមានភាពស៊ីវិល័យ និងឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិផងដែរ៕ដោយ នីណា ញូស៍






























