អេមីរ៉ាត់អារ៉ាប់រួម ផ្អាករាល់ប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៉ីរ៉ង់ ដោយលើកឡើងពីការគំរាមកំហែងផ្នែកសន្តិសុខ

(អាប៊ុយដាប៊ី)៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) បានសម្រេចផ្អាករាល់ប្រតិបត្តិការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាមួយអ៉ីរ៉ង់ រហូតដល់មានការជូនដំណឹងសារជាថ្មី ដោយលើកឡើងពីការកើនឡើងភាពតានតឹងផ្នែកយោធា រួមទាំងការគំរាមប្រើមីស៉ីលពីសំណាក់ទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

មន្ត្រីអេមីរ៉ាត់អារ៉ាប់រួម និងជានាយិកាផ្នែកទំនាក់ទំនងយុទ្ធសាស្ត្រនៃក្រសួងការបរទេស អ្នកនាង Afra Al Hameli បានឱ្យដឹងថា អេមីរ៉ាត់អារ៉ាប់រួមមានការប្តេជ្ញាចិត្តចំពោះកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ប៉ុន្តែ អ្នកនាង Al Hameli បន្ថែមថា ដោយសារតែការកើនឡើងភាពតានតឹងក្នុងតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខទាំងក្នុងតំបន់ និងអន្តរជាតិ រាល់សកម្មភាពពាណិជ្ជកម្ម ការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៉ីរ៉ង់ ត្រូវផ្អាក។

ដោយឡែក លោក Anwar Gargash ដែលជាទីប្រឹក្សាផ្នែកការទូតរបស់ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម បានលើកឡើងក្នុងការបង្ហោះមួយតាមបណ្តាញសង្គម X ថាពាក្យចចាមអារ៉ាមអំពី «ការផ្តល់ជំនួយហិរញ្ញវត្ថុដល់អ៉ីរ៉ង់» គឺជា «រឿងមិនពិត និងជាផ្នែកមួយនៃយុទ្ធនាការឃោសនារបស់ប្រព័ន្ធផ្សព្វផ្សាយ»