
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ លោក ឆុន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម ព្រមទាំង ឯកឧត្តមបណ្ឌិត ឌីម សុខុន រដ្ឋលេខាធិការសមាគម និងដោយមានការអញ្ជើញចូលរួមពី៖
១.លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគម។
២.លោក ឆុន វីរៈ ប្រធានសាខាខេត្តបន្ទាយមានជ័យ ។
៣.លោក ហោ តូ ទីប្រឹក្សា
៤.លោក ប៊ូវ ជីណៃ ប្រធានផ្នែក
៥. លោក ជុំ ផល អនុប្រធានគម្រោង
៦.លោក លឹម ខេង សមាជិក
៧.លោក លឹម វុទ្ធី សមាជិក
៨.សយ ចន្ធី
៩.សយ សុខុន
១០. អ្នក ស្រីម៉ៅ
១១ ប្អូន រ៉ាត់ វ៉ាន់ស៊ី
១២.ប្អូន វ៉ាយ ង៉ែត
១៣.ប្អូន មឿង ឡយ៉ង
១៤.ជួង វណ្ណអាង
រួមទាំង សមាជិក សមាជិកាក្រុមការងារទាំងអស់ ចុះអនុវត្តសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ដោយបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាចាស់ជរាក្រីក្រ និងមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដែលរស់នៅក្នុងភូមិការ៉េពីរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ថ្លែងនៅក្នុងឱកាសនោះ លោក ហង្ស រ៉ាត់
ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមបានមានប្រសាសន៍ឲ្យដឹងថា៖ សកម្មភាពនេះ ស្ដែងឲ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់រស់នៅក្នុងភាពឯកកោឡើយ។
លោក ហង្ស រ៉ាត់ បានបនតថា៖ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ សូមធ្វើការអំពាវនាវយ៉ាងទទូចដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អស់លោកអ្នក ញាតិ្ត មិត្ត និង សប្បុរសជនជិតឆ្ងាយគ្រប់ទិសទី មេត្តាបន្តចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រជាសម្ភារ ថវិកា ឬគ្រឿងឧបភោគបរិភោគ ដើម្បីរួមគ្នា៖
ជួយឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីយ៉ាងក្លាហាននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
និង ជួយឧបត្ថម្ភដល់ជនក្រីក្រ និងជនងាយរងគ្រោះដើម្បីសម្រាលបន្ទុកជីវភាព និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង។

ជាចុងក្រោយ លោក ឆុន វីរៈ ប្រធានសាខាបានមានប្រសាសន៍ថា៖ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ សូមបួងសួង និងជូនពរជ័យយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសប្បុរសជន និងម្ចាស់អំណោយទាំងអស់ ដែលបានលះបង់ទ្រព្យធនធនធានផ្ទាល់ខ្លួន ផ្តល់អំណោយមនុស្សធម៌តាមរយៈសមាគម។ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕ដោយ ឆុន វីរៈ
































